គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 3:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​ឯង​រាល់​គ្នា គឺ​ទាស់​នឹង​គ្រួ​ទាំង​មូល ដែល​អញ​បាន​នាំ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​ថា

2. ក្នុង​អស់​ទាំង​គ្រួ​នៅ​ផែនដី អញ​បាន​ស្គាល់​តែ​ឯង​រាល់​គ្នា​ទេ ដូច្នេះ អញ​នឹង​ធ្វើ​ទោស​ដល់​ឯង​រាល់​គ្នា ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ឯង

3. បើ​មនុស្ស​២​នាក់​មិន​ព្រម​ចិត្ត​គ្នា នោះ​តើ​នឹង​ដើរ​ជា​១​គ្នា​បាន​ឬ

4. ឯ​សិង្ហ នឹង​ស្រែក​គ្រហឹម​នៅ​ក្នុង​ព្រៃ ក្នុង​កាល​ដែល​មិន​ទាន់​ចាប់​រំពា​ឬ បើ​សិង្ហ​ស្ទាវ​មិន​បាន​ចាប់​អ្វី​សោះ តើ​នឹង​ស្រែក​នៅ​ក្នុង​រូង​វា​ដែរ​ឬ

5. នៅ​កន្លែង​ដែល​ឥត​មាន​ដាក់​ខ្សែ‌រូត នោះ​សត្វ​ហើរ​អាច​នឹង​ធ្លាក់​ទៅ​ជាប់​ក្នុង​អន្ទាក់​បាន​ឬ តើ​អន្ទាក់​នឹង​វាត់​ឡើង​ពី​ដី ឥត​មាន​ជាប់​អ្វី​ឬ​ទេ

6. តើ​នឹង​ផ្លុំ​ត្រែ​នៅ​ក្នុង​ក្រុង ឥត​ធ្វើ​ឲ្យ​បណ្តា‌ជន​ក្តុក‌ចិត្ត​បាន​ឬ តើ​នឹង​មាន​អន្តរាយ​កើត​ដល់​ទី​ក្រុង​ណា ឥត​ព្រះ‌យេហូវ៉ា​ធ្វើ​ដែរ​ឬ​ទេ

7. ពិត​ប្រាកដ​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​ធ្វើ​អ្វី​ដូច្នោះ​ឡើយ លើក​តែ​ទ្រង់​សំដែង ឲ្យ​ពួក​ហោរា ជា​អ្នក​បំរើ​ទ្រង់ ឃើញ​គំនិត​លាក់‌កំបាំង​របស់​ទ្រង់​ផង

សូមអានជំពូកពេញលេញ អេម៉ុស 3