9. ប៉ុន្តែអញៗបានបំផ្លាញសាសន៍អាម៉ូរី ដែលមានកំពស់ដូចដើមតាត្រៅ ហើយមានកំឡាំង ដូចដើមម៉ៃសាក់ចេញពីមុខឯងទៅ គឺអញបានបំផ្លាញទាំងផលគេខាងលើ និងឫសគេនៅខាងក្រោមផង
10. អញក៏បាននាំឯងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក គឺបាននាំមុខឯង នៅក្នុងទីរហោស្ថានអស់៤០ឆ្នាំ ឲ្យបានចាប់យកស្រុករបស់សាសន៍អាម៉ូរី ទុកជាកេរអាករ
11. អញបានតាំងពួកកូនចៅខ្លះរបស់ឯងរាល់គ្នាឡើងធ្វើជាហោរា និងពួកកំឡោះខ្លះរបស់ឯងធ្វើជាពួកន៉ាសារីត ព្រះយេហូវ៉ាទ្រង់សួរថា ឱពួកកូនចៅអ៊ីស្រាអែលអើយ តើមិនមែនដូច្នោះឬ
12. ប៉ុន្តែ ឯងរាល់គ្នាឲ្យពួកន៉ាសារីតផឹកស្រាទំពាំងបាយជូរវិញ ហើយបានហាមដល់ពួកហោរាថា កុំឲ្យទាយឡើយ។
13. មើល អញនឹងកិនឯងរាល់គ្នា នៅទីកន្លែងរបស់ឯង ដូចជារទេះដែលពេញដោយកណ្តាប់តែងកិនដីដែរ
14. នោះអំណាចរត់រួច នឹងបាត់ចេញពីមនុស្សលឿន ឯមនុស្សមានកំឡាំង ក៏មិនបានចំរើនកំឡាំងរបស់ខ្លួនដែរ ហើយមនុស្សពូកែនឹងដោះខ្លួនឲ្យរួចមិនបាន
15. អ្នកណាដែលកាន់ធ្នូនឹងមិនអាចឈរនៅបាន ឯអ្នកដែលមានថ្វីជើង នោះមិនបានរួចដែរ ហើយអ្នកដែលជិះសេះ នឹងមិនដោះខ្លួនឲ្យរួចបានឡើយ
16. ចំណែកអ្នកដែលមានចិត្តក្លាហានក្នុងពួកខ្លាំងពូកែ គេនឹងរត់ទៅទាំងខ្លួនអាក្រាត ក្នុងថ្ងៃនោះ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។