គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 2:11-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. អញ​បាន​តាំង​ពួក​កូន​ចៅ​ខ្លះ​របស់​ឯង​រាល់​គ្នា​ឡើង​ធ្វើ​ជា​ហោរា និង​ពួក​កំឡោះ​ខ្លះ​របស់​ឯង​ធ្វើ​ជា​ពួក​ន៉ាសារីត ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ថា ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ តើ​មិន​មែន​ដូច្នោះ​ឬ

12. ប៉ុន្តែ ឯង​រាល់​គ្នា​ឲ្យ​ពួក​ន៉ាសារីត​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​វិញ ហើយ​បាន​ហាម​ដល់​ពួក​ហោរា​ថា កុំ​ឲ្យ​ទាយ​ឡើយ។

13. មើល អញ​នឹង​កិន​ឯង​រាល់​គ្នា នៅ​ទី​កន្លែង​របស់​ឯង ដូច​ជា​រទេះ​ដែល​ពេញ​ដោយ​កណ្តាប់​តែង​កិន​ដី​ដែរ

14. នោះ​អំណាច​រត់​រួច នឹង​បាត់​ចេញ​ពី​មនុស្ស​លឿន ឯ​មនុស្ស​មាន​កំឡាំង ក៏​មិន​បាន​ចំរើន​កំឡាំង​របស់​ខ្លួន​ដែរ ហើយ​មនុស្ស​ពូកែ​នឹង​ដោះ​ខ្លួន​ឲ្យ​រួច​មិន​បាន

15. អ្នក​ណា​ដែល​កាន់​ធ្នូ​នឹង​មិន​អាច​ឈរ​នៅ​បាន ឯ​អ្នក​ដែល​មាន​ថ្វី​ជើង នោះ​មិន​បាន​រួច​ដែរ ហើយ​អ្នក​ដែល​ជិះ​សេះ នឹង​មិន​ដោះ​ខ្លួន​ឲ្យ​រួច​បាន​ឡើយ

16. ចំណែក​អ្នក​ដែល​មាន​ចិត្ត​ក្លាហាន​ក្នុង​ពួក​ខ្លាំង​ពូកែ គេ​នឹង​រត់​ទៅ​ទាំង​ខ្លួន​អាក្រាត ក្នុង​ថ្ងៃ​នោះ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមអានជំពូកពេញលេញ អេម៉ុស 2