គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 1:7-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. អញ​នឹង​ចាត់​ប្រើ​ភ្លើង​ឲ្យ​ទៅ​លើ​កំផែង​នៃ​ក្រុង​កាសា ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​របស់​គេ​អស់​ទៅ

8. អញ​នឹង​កាត់​ពួក​អ្នក​នៅ​ក្រុង​អាសដូឌ​ចេញ ព្រម​ទាំង​អ្នក​ដែល​កាន់​ដំបង​រាជ្យ​នៃ​ក្រុង​អាស‌កា‌ឡូន​ផង អញ​ក៏​នឹង​បែរ​ដៃ​ទៅ​ទាស់​នឹង​ក្រុង​អេក្រុន​ដែរ នោះ​សំណល់​នៃ​ពួក​ភីលីស្ទីន​នឹង​ត្រូវ​វិនាស​បង់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

9. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ក្រុង​ទីរ៉ុស អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​ប្រគល់​ពួក​ឈ្លើយ​ទាំង​អស់​ដល់​សាសន៍​អេដំម ឥត​នឹក​ចាំ​សេចក្តី​សញ្ញា​ជា​បង​ប្អូន​នឹង​គ្នា​សោះ

10. អញ​នឹង​ចាត់​ប្រើ​ភ្លើង ឲ្យ​ទៅ​លើ​កំផែង​នៃ​ក្រុង​ទីរ៉ុស ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​របស់​គេ​អស់​ទៅ។

11. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​សាសន៍​អេដំម អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​កាន់​ដាវ ដេញ​តាម​បង​ប្អូន​ខ្លួន ព្រម​ទាំង​សង្កត់​រំលត់​សេចក្តី​មេត្តា​ប្រណី​របស់​ខ្លួន​ផង ឯ​សេចក្តី​កំហឹង​របស់​គេ​បាន​ចេះ​តែ​ហែក‌ហួរ​ជានិច្ច ក៏​រក្សា​សេចក្តី​ក្រោធ​ទុក​នៅ​ដរាប

12. អញ​នឹង​ចាត់​ប្រើ​ភ្លើង​ឲ្យ​ទៅ​លើ​ក្រុង​ថេម៉ាន ភ្លើង​នោះ​ឆេះ​ដំណាក់​របស់​ក្រុង​បុសរ៉ា​អស់​ទៅ។

13. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ពួក​កូន​ចៅ​អាំម៉ូន អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​វះ​ពោះ​របស់​ពួក​ស្រីៗ ដែល​មាន​ទំងន់​នៅ​ស្រុក​កាឡាត ដើម្បី​ឲ្យ​បាន​វាត​ព្រំ​ស្រុក​របស់​ខ្លួន​ឲ្យ​ធំ​ឡើង

14. អញ​នឹង​បង្កាត់​ភ្លើង​នៅ​លើ​កំផែង​នៃ​ក្រុង​រ៉ាបាត ភ្លើង​នោះ​នឹង​ឆេះ​នឹង​ដំណាក់​របស់​គេ​អស់​ទៅ ដោយ​សូរ​ស្រែក​ហ៊ោ ក្នុង​ថ្ងៃ​សង្គ្រាម និង​ដោយ​ព្យុះ​សង្ឃរា ក្នុង​ថ្ងៃ​ដែល​មាន​ខ្យល់​កំបុត​ត្បូង

15. នោះ​ស្តេច​របស់​គេ​នឹង​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ​របស់​គេ​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមអានជំពូកពេញលេញ អេម៉ុស 1