គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 9:12-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ហើយ​ទោះ​បើ​គេ​បី​បាច់​ចិញ្ចឹម​កូន​ឲ្យ​ធំ​ឡើង គង់​តែ​អញ​នឹង​បង្អត់​ទៅ ឲ្យ​ឥត​មាន​មនុស្ស​ណា​នៅ​សល់​សោះ អើ វេទនា​ដល់​គេ​ដែរ ក្នុង​កាល​ដែល​អញ​ចាក​ចេញ​ពី​គេ​ទៅ

13. ឯ​អេប្រា‌អិម បាន​តាំង​នៅ​ក្នុង​ទី​គាប់​ចិត្ត ដូច​ជា​អញ​បាន​ឃើញ​ក្រុង​ទីរ៉ុស​ដែរ ប៉ុន្តែ​អេប្រា‌អិម​នឹង​ត្រូវ​នាំ​កូន​ខ្លួន​ចេញ​មក​ឲ្យ​អ្នក​ដែល​កាប់​សំឡាប់​វិញ

14. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ដល់​គេ តែ​ត្រូវ​ប្រទាន​អ្វី គឺ​ត្រូវ​ឲ្យ​គេ​មាន​ផ្ទៃ​ដែល​រលូត​កូន ហើយ​ដោះ​រីង​ស្ងួត

15. អស់​ទាំង​អំពើ​អាក្រក់​របស់​គេ​សុទ្ធ​តែ​នៅ​ត្រង់​គីលកាល ដ្បិត​គឺ​នៅ​ទី​នោះ​ដែល​អញ​បាន​ស្អប់​គេ អញ​នឹង​បណ្តេញ​គេ​ចេញ​ពី​ព្រះ‌វិហារ​របស់​អញ ដោយ​ព្រោះ​សេចក្ដី​អាក្រក់​នៃ​ការ​ដែល​គេ​ធ្វើ អញ​នឹង​មិន​ស្រឡាញ់​គេ​ត​ទៅ​ទៀត ពួក​ចៅ‌ហ្វាយ​របស់​គេ​សុទ្ធ​តែ​ជា​មនុស្ស​បះ‌បោរ

16. អេប្រា‌អិម​ត្រូវ​វាយ ហើយ​ឫស​របស់​គេ​បាន​ក្រៀម​ទៅ គេ​នឹង​មិន​បង្កើត​ផល​ទៀត​ឡើយ អើ ទោះ​បើ​គេ​បង្កើត​កូន​បាន​ដែរ គង់​តែ​អញ​នឹង​សំឡាប់​កូន​សំឡាញ់ ដែល​ចេញ​ពី​ផ្ទៃ​គេ​មក

17. ព្រះ​នៃ​ខ្ញុំ​ទ្រង់​នឹង​បោះ​គេ​ចោល ពី​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ទ្រង់ នោះ​គេ​នឹង​បាន​ជា​មនុស្ស​សាត់​អណ្តែត នៅ​កណ្តាល​អស់​ទាំង​សាសន៍។

សូមអានជំពូកពេញលេញ ហូសេ 9