គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 9:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​អ៊ីស្រា‌អែល​អើយ កុំ​ឲ្យ​រីក‌រាយ​ដោយ​ចិត្ត​អំណរ​ដូច​ជា​អស់​ទាំង​សាសន៍​ឡើយ ដ្បិត​ឯង​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​ចាក​ចេញ​ពី​ព្រះ​របស់​ឯង​ហើយ ឯង​ពេញ​ចិត្ត​នឹង​ទទួល​រង្វាន់ នៅ​គ្រប់​ទាំង​ទី​លាន​ស្រូវ

2. ដូច្នេះ ទី​លាន​ស្រូវ និង​ធុង​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ នឹង​មិន​ចិញ្ចឹម​គេ​ទៀត ហើយ​ទឹក​ទំពាំង‌បាយ‌ជូរ​នឹង​ខាន​មាន​ទៅ

3. គេ​នឹង​លែង​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​ព្រះ‌យេហូវ៉ា ឯ​អេប្រា‌អិម​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ហើយ​គេ​នឹង​ស៊ី​អាហារ​ដែល​ស្មោក‌គ្រោក នៅ​ក្នុង​ស្រុក​អាស‌ស៊ើរ

4. គេ​នឹង​លែង​ច្រួច​ស្រា​ទំពាំង‌បាយ‌ជូរ ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ក៏​មិន​បាន​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ទ្រង់​ដែរ អស់​ទាំង​យញ្ញ‌បូជា​របស់​គេ​នឹង​បាន​ដូច​ជា​នំបុ័ង​របស់​អ្នក​កាន់​ទុក្ខ​ដល់​គេ​វិញ អស់​អ្នក​ណា​ដែល​ស៊ី​ទៅ នឹង​ត្រូវ​ស្មោក‌គ្រោក​ហើយ នំបុ័ង​របស់​គេ​នឹង​បាន​សំរាប់​តែ​ចំអែត​ពោះ​គេ​ប៉ុណ្ណោះ គឺ​នឹង​មិន​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ

5. នៅ​ថ្ងៃ​ជំនុំ​មុត‌មាំ ហើយ​នៅ​ថ្ងៃ​បុណ្យ​នៃ​ព្រះ‌យេហូវ៉ា នោះ​តើ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្តេច

សូមអានជំពូកពេញលេញ ហូសេ 9