គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 3:2-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ដូច្នេះ ខ្ញុំ​ក៏​ទិញ​នាង​មក​សំរាប់​ខ្លួន ដោយ​ប្រាក់​១៥​ដួង និង​ស្រូវ​ឱក​១​ថាំង​កន្លះ

3. រួច​ខ្ញុំ​និយាយ​នឹង​នាង​ថា ត្រូវ​ឲ្យ​ឯង​នៅ​សំរាប់​អញ ជា​យូរ​លង់ មិន​ឲ្យ​ត្រូវ​ក្បត់​អញ ឬ​ទៅ​ជា​ប្រពន្ធ​របស់​អ្នក​ដទៃ​ណា​ឡើយ អញ​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​ឯង​ដូច្នោះ​ដែរ

4. នេះ​ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​នៅ​ឥត​មាន​ស្តេច ឬ​ចៅ‌ហ្វាយ ឥត​ការ​ថ្វាយ​យញ្ញ‌បូជា ឬ​បង្គោល​គោរព ឥត​អេផូឌ ឬ​រូប​ព្រះ​ជា​យូរ‌អង្វែង

5. ក្រោយ​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​វិល​មក​វិញ ហើយ​នឹង​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ និង​ដាវីឌ ជា​ស្តេច​របស់​គេ នៅ​ជាន់​ក្រោយ​បង្អស់ គេ​នឹង​មក​ពឹង​ជ្រក​នឹង​ព្រះ‌យេហូវ៉ា ហើយ​នឹង​សេចក្ដី​សប្បុរស​នៃ​ទ្រង់ ដោយ​ញាប់‌ញ័រ។

សូមអានជំពូកពេញលេញ ហូសេ 3