គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 13:8-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. អញ​នឹង​សង្ខុញ​ចូល​ទៅ​លើ​ឯង ដូច​ជា​ខ្លា‌ឃ្មុំ​ដែល​ត្រូវ​ព្រាត់​ពី​កូន គឺ​អញ​នឹង​ហែក​ស្រោម​បេះ‌ដូង​ឯង​ចេញ នៅ​ទី​នោះ​នឹង​ត្របាក់​ស៊ី​ឯង​ទៅ ដូច​ជា​សិង្ហ​ញី ឯ​សត្វ​ព្រៃ​នឹង​ហែក​ឯង​ដែរ។

9. ឱ​អ៊ីស្រា‌អែល​អើយ សេចក្ដី​ដែល​នាំ​ឲ្យ​ឯង​ត្រូវ​វិនាស នោះ​គឺ​ជា​ដំណើរ​ដែល​ទាស់​ទទឹង​នឹង​អញ គឺ​ទាស់​នឹង​អ្នក​ដែល​ជួយ​សង្គ្រោះ​ឯង

10. ឥឡូវ​នេះ ស្តេច​ឯង​នៅ​ឯ​ណា ដើម្បី​ឲ្យ​គេ​ជួយ​សង្គ្រោះ​ឯង នៅ​គ្រប់​ទាំង​ទី​ក្រុង​របស់​ឯង​ផង និង​ពួក​ចៅ‌ក្រម​របស់​ឯង ដែល​ឯង​បាន​សូម​គេ​ថា សូម​ឲ្យ​យើង​មាន​ស្តេច និង​ពួក​ចៅហ្វាយ​ចុះ

11. អញ​បាន​ឲ្យ​ឯង​មាន​ស្តេច ដោយ​សេចក្ដី​កំហឹង​របស់​អញ ក៏​បាន​ដក​ស្តេច​នោះ​ចេញ ដោយ​សេចក្ដី​ក្រោធ​របស់​អញ​ដែរ

12. សេចក្ដី​ទុច្ចរិត​របស់​អេប្រា‌អិម​បាន​ខ្ចប់​ទុក​ហើយ ឯ​អំពើ​បាប​របស់​គេ​ក៏​បាន​សន្សំ​ទុក​ដែរ

13. គេ​នឹង​កើត​មាន​សេចក្ដី​ឈឺ​ចាប់ ដូច​ជា​ស្រី​កំពុង​ឈឺ​នឹង​សំរាល​កូន គេ​ជា​កូន​ដែល​អាប់​ឥត​ប្រាជ្ញា ដ្បិត​ដល់​កំណត់​ហើយ នោះ​មិន​គួរ​ឲ្យ​នៅ​ជា​យូរ​ក្នុង​ទី​សំរាល​កូន​ឡើយ

សូមអានជំពូកពេញលេញ ហូសេ 13