12. សេចក្ដីទុច្ចរិតរបស់អេប្រាអិមបានខ្ចប់ទុកហើយ ឯអំពើបាបរបស់គេក៏បានសន្សំទុកដែរ
13. គេនឹងកើតមានសេចក្ដីឈឺចាប់ ដូចជាស្រីកំពុងឈឺនឹងសំរាលកូន គេជាកូនដែលអាប់ឥតប្រាជ្ញា ដ្បិតដល់កំណត់ហើយ នោះមិនគួរឲ្យនៅជាយូរក្នុងទីសំរាលកូនឡើយ
14. អញនឹងដោះគេ ឲ្យរួចពីកណ្តាប់ដៃនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏នឹងលោះគេ ឲ្យរួចពីសេចក្ដីស្លាប់ដែរ ឱសេចក្ដីស្លាប់អើយ ទុក្ខវេទនារបស់ឯងនៅឯណា ឱស្ថានឃុំព្រលឹងមនុស្សស្លាប់អើយ អំណាចបំផ្លាញរបស់ឯង តើនៅឯណា ឯសេចក្ដីឈឺចិត្តខ្មាសបាប នឹងបានកំបាំងពីភ្នែកអញ។
15. ទោះបើគេកើតផលជាបរិបូរ នៅក្នុងពួកបងប្អូនក៏ដោយ គង់តែនឹងមានខ្យល់ពីទិសខាងកើតបក់មក គឺជាខ្យល់នៃព្រះយេហូវ៉ា ដែលបក់មកពីទីរហោស្ថានដែរ នោះក្បាលទឹកគេនឹងរីងស្ងួត ហើយរន្ធទឹករបស់គេនឹងហួតហែងទៅ ខ្យល់នោះនឹងធ្វើទ្រព្យសម្បត្តិ ជាភាជនៈដ៏មានដំឡៃគ្រប់មុខបានទៅជារបឹបទាំងអស់