គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 1:4-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​លោក​ថា ចូរ​ឲ្យ​ឈ្មោះ​ថា «យេស‌រាល»ទៅ ដ្បិត​នៅ​តែ​បន្តិច​ទៀត អញ​នឹង​សង‌សឹក​ដល់​ពួក​វង្ស​យេហ៊ូវ​ដោយ​ព្រោះ​ឈាម​យេស‌រាល​នោះ​ហើយ ក៏​នឹង​ធ្វើ​ឲ្យ​រាជ្យ​នៃ​ពួក​វង្ស​អ៊ីស្រា‌អែល​ផុត​ទៅ​ដែរ

5. នៅ​គ្រា​នោះ អញ​នឹង​បំបាក់​ធ្នូ​របស់​ពួក​អ៊ីស្រា‌អែល នៅ​ក្នុង​ច្រក​ភ្នំ​យេស‌រាល

6. នាង​មាន​ទំងន់​ម្តង​ទៀត ហើយ​បង្កើត​បាន​កូន​ស្រី​១ នោះ​ព្រះ​ទ្រង់​បង្គាប់​លោក​ថា ចូរ​ឲ្យ​ឈ្មោះ​ថា «ឡូ-រូហាម៉ា»ចុះ​ដ្បិត​អញ​នឹង​មិន​អាណិត​មេត្តា ដល់​ជំនួរ‌វង្ស​អ៊ីស្រា‌អែល ដើម្បី​នឹង​អត់​ទោស​ដល់​គេ​ត​ទៅ​ទៀត​ឡើយ

7. តែ​អញ​នឹង​អាណិត​មេត្តា​ដល់​ពួក​វង្ស​យូដា ហើយ​នឹង​ជួយ​សង្គ្រោះ​គេ​មិន​មែន​ដោយ​ធ្នូ ដាវ ការ​តស៊ូ សេះ ឬ​ពល​សេះ​ទេ គឺ​នឹង​ជួយ​សង្គ្រោះ​គេ ដោយ‌សារ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ​វិញ

8. រីឯ​កាល​នាង​បាន​ផ្តាច់​ដោះ​ឡូ-រូហាម៉ា​ហើយ នាង​ក៏​មាន​ទំងន់​ទៀត​បង្កើត​បាន​កូន​ប្រុស​១

9. ព្រះ​ទ្រង់​បង្គាប់​ថា ចូរ​ឲ្យ​ឈ្មោះ​ថា «ឡូ-អាំមី»ចុះ ដ្បិត​ឯង​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​របស់​អញ​ទេ អញ​ក៏​មិន​ព្រម​ធ្វើ​ជា​ព្រះ​របស់​ឯង​ដែរ។

សូមអានជំពូកពេញលេញ ហូសេ 1