គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហាបាគូក 3:5-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. មាន​អាសន្ន‌រោគ​ចេញ​ពី​ចំពោះ​ទ្រង់ ក៏​មាន​រន្ទះ​ចេញ​ពី​ដាន​ព្រះ‌បាទ​ទ្រង់

6. ទ្រង់​ឈរ​ឡើង ក៏​វាស់​ផែនដី ទ្រង់​ក្រឡេក​ទត​ទៅ​ក៏​បណ្តេញ​សាសន៍​ទាំង​ប៉ុន្មាន​ចេញ​ពី​គ្នា ឯ​ភ្នំ​ធំ​ដ៏​នៅ​អស់‌កល្ប​រៀង​មក នោះ​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ហើយ​ភ្នំ​តូច​ដ៏​នៅ​ជា​ដរាប ក៏​ឱន​លំទោន​ចុះ​អស់​ទាំង​ដំណើរ​របស់​ទ្រង់​មាន​តាំង​ពី​បុរាណ​មក

7. ទូល‌បង្គំ​បាន​ឃើញ​ពួក​អ្នក​នៅ​ត្រសាល​របស់​គូសាន គេ​មាន​ទុក្ខ​លំបាក ឯ​រំភាយ​ត្រសាល​របស់​ម៉ាឌាន​ក៏​ញ័រ

8. តើ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ថ្នាំង‌ថ្នាក់ ចំពោះ​ទន្លេ​ទាំង​ប៉ុន្មាន​ឬ តើ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ដំរង់​ទាស់​នឹង​ទន្លេ ឬ​សេចក្ដី​ក្រោធ​របស់​ទ្រង់​បាន​ទាស់​នឹង​សមុទ្រ​ឬ​អី បាន​ជា​ទ្រង់​ឡើង​គង់​លើ​សេះ​របស់​ទ្រង់ ហើយ​លើ​រថ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ទៅ​ដូច្នេះ

9. ធ្នូ​របស់​ទ្រង់​បាន​បើក​ចេញ​ស្រាប់ ពាក្យ​សម្បថ​ដល់​ពូជ​អំបូរ​ទាំង‌ឡាយ​ជា​ព្រះ‌បន្ទូល​ដ៏​ពិត-បង្អង់-ទ្រង់​បាន​ពុះ​ញែក​ផែនដី​ឲ្យ​ទន្លេ​មាន​ផ្លូវ​ហូរ

10. ភ្នំ​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទ្រង់ ហើយ​ក៏​ភ័យ​ខ្លាច ព្យុះ​ភ្លៀង​ក៏​បង្ហួស​ទៅ ទី​ជំរៅ​ក៏​បញ្ចេញ​សំឡេង ហើយ​បាន​លើក​ដៃ​ឡើង​ទៅ​លើ

11. ឯ​ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ ក៏​ឈប់​ទ្រឹង​នៅ ដោយ​ឃើញ​ពន្លឺ​នៃ​ព្រួញ​ទ្រង់​កំពុង​ហោះ​ទៅ និង​ពន្លឺ​ចាំង​ពី​លំពែង​ដ៏​ភ្លឺ‌ផ្លេកៗ​របស់​ទ្រង់

12. ទ្រង់​បាន​យាង​កាត់​ស្រុក​ទៅ ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់ ក៏​កិន​បញ្ជាន់​អស់​ទាំង​សាសន៍​ដោយ​សេចក្ដី​ក្រោធ

13. ទ្រង់​បាន​យាង​ចេញ​មក ដើម្បី​ជួយ​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់ គឺ​ដើម្បី​សង្គ្រោះ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ ទ្រង់​បាន​វាយ​អ្នក​ជា​កំពូល​លើ​វង្ស​មនុស្ស​អាក្រក់​ឲ្យ​របួស ក៏​បំផ្លាញ​ទៅ ចាប់​តាំង​ពី​ជើង រហូត​ដល់​កំពូល​ផង -បង្អង់-

14. ទ្រង់​បាន​ចាក់​ទំលុះ​មេ‌ទ័ព​របស់​គេ ដោយ​លំពែង​របស់​ទ្រង់ គេ​បាន​ចេញ​មក​ដូច​ជា​ខ្យល់​កួច ដើម្បី​កំចាត់‌កំចាយ​ទូល‌បង្គំ គេ​ត្រេក‌អរ ចំពោះ​តែ​ការ​ស៊ី​បំផ្លាញ​ពួក​ក្រីក្រ ដោយ​សំងាត់

សូមអានជំពូកពេញលេញ ហាបាគូក 3