គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហាបាគូក 2:8-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ហើយ​ពី​ព្រោះ​ឯង​បាន​ប្លន់​សាសន៍​ជា​ច្រើន នោះ​សំណល់​នៃ​ជន‌ជាតិ​ទាំង‌ឡាយ​នឹង​ប្លន់​ឯង​វិញ ដោយ​ព្រោះ​ឈាម​មនុស្ស និង​ការ​ច្រឡោត ដែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​គេ ហើយ​ដល់​ទី​ក្រុង និង​អស់​មនុស្ស​ដែល​នៅ​ក្នុង​ក្រុង​នោះ​ផង។

9. វេទនា​ដល់​មនុស្ស​ដែល​បាន​កំរៃ​ទុច្ចរិត​សំរាប់​ផ្ទះ​ខ្លួន ដើម្បី​នឹង​តាំង​សំបុក​ខ្លួន​នៅ​លើ​ទី​ខ្ពស់ ឲ្យ​បាន​រួច​ពី​កណ្តាប់​ដៃ​នៃ​សេចក្ដី​អាក្រក់

10. ឯង​គិត‌គូរ​បង្កើត​សេចក្ដី​អាម៉ាស់​ខ្មាស​ដល់​ផ្ទះ​ឯង​វិញ ដោយ​ផ្តាច់‌ផ្តិល​ជន‌ជាតិ​ជា​ច្រើន ក៏​មាន​បាប​ទាស់​នឹង​ព្រលឹង​ឯង​ហើយ

11. ដ្បិត​ថ្ម​ជញ្ជាំង​នឹង​ស្រែក​ចេញ​មក ហើយ​ធ្នឹម​នៅ​កណ្តាល​អស់​ទាំង​គ្រឿង​ឈើ​នឹង​ឆ្លើយ​ទទួល។

សូមអានជំពូកពេញលេញ ហាបាគូក 2