គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហាបាគូក 2:7-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. តើ​មិន​ត្រូវ​ឲ្យ​មាន​ពួក​អ្នក​កើត​ឡើង ដែល​នឹង​ខាំ​ឯង​ជា​១​រំពេច និង​ពួក​១​ភ្ញាក់​ឡើង​ធ្វើ​ទុក្ខ​ឯង​ទេ​ឬ នោះ​ឯង​នឹង​ត្រូវ​ជា​របឹប​ដល់​គេ​វិញ

8. ហើយ​ពី​ព្រោះ​ឯង​បាន​ប្លន់​សាសន៍​ជា​ច្រើន នោះ​សំណល់​នៃ​ជន‌ជាតិ​ទាំង‌ឡាយ​នឹង​ប្លន់​ឯង​វិញ ដោយ​ព្រោះ​ឈាម​មនុស្ស និង​ការ​ច្រឡោត ដែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​គេ ហើយ​ដល់​ទី​ក្រុង និង​អស់​មនុស្ស​ដែល​នៅ​ក្នុង​ក្រុង​នោះ​ផង។

9. វេទនា​ដល់​មនុស្ស​ដែល​បាន​កំរៃ​ទុច្ចរិត​សំរាប់​ផ្ទះ​ខ្លួន ដើម្បី​នឹង​តាំង​សំបុក​ខ្លួន​នៅ​លើ​ទី​ខ្ពស់ ឲ្យ​បាន​រួច​ពី​កណ្តាប់​ដៃ​នៃ​សេចក្ដី​អាក្រក់

10. ឯង​គិត‌គូរ​បង្កើត​សេចក្ដី​អាម៉ាស់​ខ្មាស​ដល់​ផ្ទះ​ឯង​វិញ ដោយ​ផ្តាច់‌ផ្តិល​ជន‌ជាតិ​ជា​ច្រើន ក៏​មាន​បាប​ទាស់​នឹង​ព្រលឹង​ឯង​ហើយ

11. ដ្បិត​ថ្ម​ជញ្ជាំង​នឹង​ស្រែក​ចេញ​មក ហើយ​ធ្នឹម​នៅ​កណ្តាល​អស់​ទាំង​គ្រឿង​ឈើ​នឹង​ឆ្លើយ​ទទួល។

12. វេទនា​ដល់​អ្នក​ណា​ដែល​តាំង​ភូមិ ដោយ​កំចាយ​ឈាម ហើយ​សង់​ទី​ក្រុង​ដោយ​ការ​ទុច្ចរិត

13. មើល ដែល​ជន‌ជាតិ​ទាំង‌ឡាយ​ខំ​ធ្វើ​ការ​សំរាប់​តែ​ឲ្យ​ភ្លើង​ឆេះ ហើយ​សាសន៍​ទាំង​ប៉ុន្មាន ក៏​ប្រឹង​ធ្វើ​នឿយ‌ហត់​ជា​ឥត​ប្រយោជន៍ នោះ​តើ​មិន​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទេ​ឬ

14. ដ្បិត​មនុស្ស​នឹង​ស្គាល់​ដល់​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នៅ​ពេញ​លើ​ផែនដី ដូច​ជា​ទឹក​ក៏​នៅ​ពេញ​សមុទ្រ​ដែរ។

15. វេទនា​ដល់​អ្នក​ណា ដែល​បំផឹក​ដល់​អ្នក​ជិត​ខាង​ខ្លួន គឺ​ដែល​ចេះ​តែ​ចាក់​ឲ្យ​គេ​ផឹក​ដល់​ស្រវឹង ដើម្បី​ឲ្យ​បាន​ឃើញ​សណ្ឋាន​អាក្រាត​របស់​គេ

16. ឯង​ឆ្អែត​ពេញ​ដោយ​សេចក្ដី​អាម៉ាស់​ខ្មាស មិន​មែន​ជា​សិរី‌ល្អ​ទេ ចូរ​ឲ្យ​ឯង​ផឹក​ដែរ ហើយ​ឲ្យ​គេ​ឃើញ​ថា ឯង​មិន​បាន​កាត់​ស្បែក​ពិត ឯ​ពែង​នៅ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា នោះ​នឹង​វិល​មក​ដល់​ឯង​ដូច​គ្នា ហើយ​សេចក្ដី​អាម៉ាស់​ខ្មាស​ដ៏​ជួ‌ជាតិ នឹង​គ្រប​លើ​សិរី‌ល្អ​របស់​ឯង​វិញ

សូមអានជំពូកពេញលេញ ហាបាគូក 2