គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហាបាគូក 2:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ខ្ញុំ​នឹង​នៅ​ត្រង់​ទី​ចាំ​យាម ខ្ញុំ​នឹង​ឡើង​ទៅ​លើ​ប៉ម ហើយ​ខំ​មើល​ទៅ ដើម្បី​ឲ្យ​ដឹង​ជា​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​មក​ដូច​ម្តេច ហើយ​នឹង​ឆ្លើយ​ពី​ដំណើរ​ដែល​ខ្ញុំ​ចោទ​ប្រកាន់​ជា​យ៉ាង​ណា

2. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​មក​ខ្ញុំ​ថា ចូរ​កត់​ការ​ជាក់‌ស្តែង​នេះ​ទុក ត្រូវ​ឲ្យ​ចារឹក​ឲ្យ​ច្បាស់​នៅ​លើ​ក្តារ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​រត់ ក៏​អាច​មើល​បាន​ដែរ

3. ដ្បិត​ការ​ជាក់​ស្តែង​នេះ ទុក​សំរាប់​ដល់​វេលា​កំណត់ ក៏​កំពុង​ស្រូត​ឲ្យ​ដល់​ពេល​នោះ​ហើយ នៅ​គ្រា​នោះ នឹង​មិន​កុហក​ទេ បើ​សិន​ជា​បង្អង់​យូរ ក៏​ចូរ​រង់‌ចាំ​ចុះ ដ្បិត​នឹង​មក​ជា​ពិត ឥត​រារង់​ឡើយ។

4. មើល ចិត្ត​គេ​បាន​ប៉ោង​ឡើង មិន​ទៀង​ត្រង់​នៅ​ក្នុង​ខ្លួន​គេ​ទេ តែ​មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ‌សារ​សេចក្ដី​ជំនឿ​របស់​ខ្លួន

5. ១​ទៀត ដែល​ស្រា​ទំពាំង‌បាយ‌ជូរជា​គ្រឿង​បញ្ឆោត​យ៉ាង​ណា មនុស្ស​អំនួត​ក៏​មិន​ចេះ​នៅ​ផ្ទះ​ខ្លួន​ដូច្នោះ​ដែរ គេ​ពង្រីក​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ខ្លួន​ឲ្យ​ធំ​ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ក៏​ដូច​ជា​សេចក្ដី​ស្លាប់ ដែល​មិន​ចេះ​ឆ្អែត‌ឆ្អន់ គឺ​គេ​កៀរ​ប្រមូល​អស់​ទាំង​សាសន៍​មក​ឯ​ខ្លួន ក៏​បំព្រួម​ជន‌ជាតិ​ទាំង‌ឡាយ​ទុក​សំរាប់​ខ្លួន​ដែរ

សូមអានជំពូកពេញលេញ ហាបាគូក 2