គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហាបាគូក 1:9-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. គេ​សុទ្ធ​តែ​មក​ដើម្បី​រឹប​ជាន់ មុខ​គេ​រក​តែ​ទៅ​ខាង​មុខ​ទៀត គេ​ប្រមូល​បាន​ឈ្លើយ​ដូច​ជា​ខ្សាច់

10. អើ គេ​ឡក‌ឡឺយ​ឲ្យ​អស់​ទាំង​ស្តេច ហើយ​យក​ពួក​ចៅ‌ហ្វាយ​ជា​ទី​មើល‌ងាយ គេ​សើច​ចំពោះ​អស់​ទាំង​ទី​មាំ‌មួន ដ្បិត​គេ​នឹង​គ្រាន់​តែ​ពូន​ធូលី​ដី​ឡើង ចាប់​យក​បាន​ហើយ

11. រួច​បោស​ហួស​ទៅ​ដូច​ជា​ខ្យល់ ហើយ​កន្លង​ទៅ ព្រម​ទាំង​នាំ​ឲ្យ​ខ្លួន​មាន​ទោស គឺ​គេ​នឹង​យក​កំឡាំង​របស់​ខ្លួន​ទុក​ជា​ព្រះ។

12. ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ទូល‌បង្គំ​អើយ តើ​ទ្រង់​មិន​គង់​នៅ​តាំង​ពី​អស់‌កល្ប​រៀង​មក​ទេ​ឬ​អី យើង​ខ្ញុំ​រាល់​គ្នា​នឹង​មិន​ស្លាប់​ទេ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ដំរូវ​ទុក​គេ​ឲ្យ​ត្រូវ​ជំនុំ‌ជំរះ ហើយ​ឱ​ថ្មដា​អើយ ទ្រង់​បាន​តាំង​គេ​ឡើង ដើម្បី​វាយ‌ផ្ចាល

13. ទ្រង់​មាន​ព្រះ‌នេត្រ​បរិសុទ្ធ​ក្រៃលែង និង​ទត​មើល​ការ​អាក្រក់​មិន​បាន ក៏​នឹង​ពិនិត្យ​មើល​ការ​ទុច្ចរិត​មិន​បាន​ដែរ ហេតុ​អ្វី​បាន​ជា​ទ្រង់​ទត​មើល​ចំពោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​កម្បថ ហើយ​នៅ​តែ​ស្ងៀម ក្នុង​កាល​ដែល​ពួក​អ្នក​អាក្រក់​លេប​មនុស្ស​ដែល​សុចរិត​ជាង​ខ្លួន​បាត់​ទៅ​ដូច្នេះ

14. គឺ​ធ្វើ​ឲ្យ​មនុស្ស​បាន​ដូច​ជា​ត្រី​នៅ​សមុទ្រ ឬ​ដូច​ជា​សត្វ​លូន​វារ​ដែល​គ្មាន​អ្នក​ណា​គ្រប់‌គ្រង​រក្សា​សោះ

15. គេ​ស្ទូច​ចាប់​យក​ទាំង​អស់ ក៏​ចាប់​ដោយ​សំណាញ់ ហើយ​កៀរ​យក​ដោយ​អួន ដូច្នេះ​គេ​មាន​ចិត្ត​រីក‌រាយ ហើយ​អរ​សប្បាយ

16. ហេតុ​នោះ​បាន​ជា​គេ​ថ្វាយ​យញ្ញ‌បូជា​ដល់​សំណាញ់​របស់​គេ ហើយ​ដុត​កំញាន​ថ្វាយ​ដល់​អួន ពី​ព្រោះ​ចំណែក​របស់​គេ​បាន​ធំ​ឡើង ហើយ​គេ​មាន​អាហារ​ជា​បរិបូរ ដោយ‌សារ​របស់​ទាំង​នោះ

17. ដូច្នេះ តើ​គេ​នឹង​ចេះ​តែ​ចាក់​ចេញ​ពី​អួន ហើយ​សំឡាប់​អស់​ទាំង​សាសន៍​ឥត​ប្រណី​ជានិច្ច​ឬ។

សូមអានជំពូកពេញលេញ ហាបាគូក 1