គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហាបាគូក 1:4-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ហេតុ​ដូច្នេះ បញ្ញត្ត​ច្បាប់​បាន​អន់‌ថយ​ទៅ ហើយ​សេចក្ដី​យុត្តិ‌ធម៌​មិន​លេច​មក​ឲ្យ​ឃើញ​ឡើយ ដ្បិត​មនុស្ស​អាក្រក់​ឡោម‌ព័ទ្ធ​មនុស្ស​សុចរិត បាន​ជា​សេចក្ដី​យុត្តិ‌ធម៌​ចេញ​មក​ខូច​ហើយ។

5. ចូរ​ពិចារណា​មើល ក្នុង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ចូរ​មើល​ទៅ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ដ៏​ពន្លឹក​ចុះ ដ្បិត​នៅ​ក្នុង​ជំនាន់​របស់​ឯង​នេះ អញ​កំពុង​តែ​ធ្វើ​ការ​១ ដែល​ឯង​រាល់​គ្នា​មិន​ព្រម​ជឿ​ទេ ទោះ​បើ​មាន​គេ​ប្រាប់​ក៏​ដោយ

6. ដ្បិត​មើល អញ​នឹង​តាំង​សាសន៍​ខាល់ដេ​ឡើង ជា​សាសន៍​ដែល​មួម៉ៅ ហើយ​រហ័ស‌រហាល់ គេ​នឹង​លើក​គ្នា​ដើរ​កាត់​ផែនដី​ទាំង​មូល ដើម្បី​នឹង​ចាប់​យក​ទី​លំនៅ ដែល​មិន​មែន​ជា​របស់​ផង​ខ្លួន

7. គេ​គួរ​ស្ញែង​ខ្លាច ហើយ​មាន​ភាព​គួរ​ស្បើម សេចក្ដី​យុត្តិ‌ធម៌ និង​យស‌សក្តិ​របស់​គេ នោះ​មក​តែ​ពី​ខ្លួន​គេ​ទេ

8. ឯ​សេះ​របស់​គេ ក៏​លឿន​ជាង​ខ្លា​រខិន ហើយ​សាហាវ​ជាង​ឆ្កែ​ព្រៃ ដែល​ចេញ​នៅ​ពេល​ល្ងាច​ផង ពួក​ទ័ព​សេះ​របស់​គេ សំរុក​ចូល​ដោយ​ឥត​ញញើត អើ ពួក​ពល​សេះ​របស់​គេ​មក​ពី​ឆ្ងាយ គេ​លឿន​ដូច​ជា​ឥន្ទ្រី​ដែល​រហ័ស​ហើរ​ទៅ​ហែក​ស៊ី

9. គេ​សុទ្ធ​តែ​មក​ដើម្បី​រឹប​ជាន់ មុខ​គេ​រក​តែ​ទៅ​ខាង​មុខ​ទៀត គេ​ប្រមូល​បាន​ឈ្លើយ​ដូច​ជា​ខ្សាច់

10. អើ គេ​ឡក‌ឡឺយ​ឲ្យ​អស់​ទាំង​ស្តេច ហើយ​យក​ពួក​ចៅ‌ហ្វាយ​ជា​ទី​មើល‌ងាយ គេ​សើច​ចំពោះ​អស់​ទាំង​ទី​មាំ‌មួន ដ្បិត​គេ​នឹង​គ្រាន់​តែ​ពូន​ធូលី​ដី​ឡើង ចាប់​យក​បាន​ហើយ

11. រួច​បោស​ហួស​ទៅ​ដូច​ជា​ខ្យល់ ហើយ​កន្លង​ទៅ ព្រម​ទាំង​នាំ​ឲ្យ​ខ្លួន​មាន​ទោស គឺ​គេ​នឹង​យក​កំឡាំង​របស់​ខ្លួន​ទុក​ជា​ព្រះ។

សូមអានជំពូកពេញលេញ ហាបាគូក 1