គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហាកាយ 2:18-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ចូរ​ឲ្យ​ឯង​រាល់​គ្នា​ពិចារណា ចាប់​តាំង​ពី​ថ្ងៃ​នេះ​សា​ឡើង​ទៅ គឺ​ចាប់​តាំង​ពី​ថ្ងៃ​២៤ ខែ​មិគសិរ ជា​ថ្ងៃ​ដែល​ដាក់​ឫស​ជញ្ជាំង​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ចូរ​ពិចារណា​ចុះ

19. តើ​ពូជ​ពង្រោះ​បាន​យក​មក​ដាក់​ក្នុង​ជង្រុក​ហើយ​ឬ​នៅ អើ ទោះ​ទាំង​ដើម​ទំពាំង‌បាយ‌ជូរ ដើម​ល្វា ដើម​ទទឹម និង​ដើម​អូលីវ ក៏​មិន​បាន​កើត​ផល​ដែរ តែ​ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ អញ​នឹង​ផ្តល់​ពរ​ដល់​ឯង​វិញ។

20. នៅ​ថ្ងៃ​២៤​ខែ​នោះ​ឯង ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ហាកាយ​ម្តង​ទៀត​ដោយ​ថា

21. ចូរ​ប្រាប់​ដល់​សូរ៉ូ‌បា‌បិល ជា​ចៅ‌ហ្វាយ​លើ​ស្រុក​យូដា​ថា អញ​នឹង​អង្រួន​ផ្ទៃ​មេឃ ហើយ​នឹង​ផែនដី​ផង

22. អញ​នឹង​រំលំ​បល្ល័ង្ក​នៃ​រាជ្យ​ផ្សេងៗ ហើយ​នឹង​រំលាង​បំផ្លាញ​ឥទ្ធិ‌ឫទ្ធិ​របស់​រាជ្យ​នៃ​សាសន៍​ទាំង​ប៉ុន្មាន អញ​នឹង​បំភ្លូក​អស់​ទាំង​រទេះ​ចំបាំង ព្រម​ទាំង​មនុស្ស​ដែល​ជិះ​ផង ឯ​សេះ និង​ពួក​ដែល​ជិះ ក៏​នឹង​ភ្លាត់​ធ្លាក់​ចុះ ដោយ​ដាវ​របស់​បង​ប្អូន​គេ​រៀង​រាល់​ខ្លួន

23. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ ឱ​សូរ៉ូ‌បា‌បិល កូន​សាល‌ធាល ជា​អ្នក​បំរើ​របស់​អញ​អើយ អញ​នឹង​យក​ឯង តាំង​ឡើង​ជា​ចិញ្ចៀន​ត្រា ដ្បិត​អញ​បាន​រើស​ឯង​ទុក​ហើយ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។:៚

សូមអានជំពូកពេញលេញ ហាកាយ 2