គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សេផានា 2:10-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. នេះ​ជា​សេចក្ដី​ដែល​នឹង​កើត​មាន​ដល់​គេ ដោយ​ព្រោះ​សេចក្ដី​អំនួត​របស់​គេ ពី​ព្រោះ​គេ​បាន​ត្មះ‌តិះដៀល ហើយ​ដំកើង​ខ្លួន ទាស់​នឹង​រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

11. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បាន​ជា​ទី​ស្ញែង​ខ្លាច​ដល់​គេ ដ្បិត​ទ្រង់​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​រូប​ព្រះ នៅ​ផែនដី​រៀវ​សូន្យ​ទៅ នោះ​មនុស្ស​ទាំង‌ឡាយ​នឹង​ថ្វាយ‌បង្គំ​ដល់​ទ្រង់​វិញ គ្រប់​គ្នា​នឹង​ថ្វាយ‌បង្គំ​នៅ​កន្លែង​របស់​ខ្លួន គឺ​អស់​ទាំង​កោះ​របស់​សាសន៍​ផ្សេងៗ​ផង។

12. ឯ​ឯង​រាល់​គ្នា ជា​សាសន៍​អេធីយ៉ូពី ក៏​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ​របស់​អញ​ដែរ

13. ទ្រង់​នឹង​លូក​ព្រះ‌ហស្ត​ទៅ​ទាស់​នឹង​ស្រុក​ខាង​ជើង​ដែរ គឺ​នឹង​បំផ្លាញ​ស្រុក​អាស‌ស៊ើរ ហើយ​ធ្វើ​ឲ្យ​ក្រុង​នីនីវេ​ខូច​បង់ ជា​ទី​ហួត‌ហែង ដូច​ជា​ទី​រហោ‌ស្ថាន

14. អស់​ទាំង​ហ្វូង​សត្វ​នឹង​ដេក​នៅ​កណ្តាល​នោះ ព្រម​ទាំង​សត្វ​គ្រប់​ពូជ​ទាំង​អស់ ទាំង​ស្មោញ និង​ខ្វែក នឹង​ទំ​លើ​ក្បាល​សសរ នឹង​ឮ​សំឡេង​វា​យំ​ត្រង់​អស់​ទាំង​បង្អួច ហើយ​នៅ​មាត់​ទ្វារ​ទាំង​ប៉ុន្មាន នោះ​សុទ្ធ​តែ​ខូច​បង់​ទទេ ដ្បិត​ឈើ​តាត្រៅ​ដែល​ស្រោប​ជញ្ជាំង​ត្រូវ​គាស់​បើក​ទាំង​អស់

15. នោះ​ហើយ ជា​ទី​ក្រុង​ដែល​តែង‌តែ​បាន​សប្បាយ ហើយ​ឥត​កង្វល់ ជា​ក្រុង​ដែល​រមែង​គិត​ក្នុង​ចិត្ត​ថា «មាន​តែ​អញ​ទេ ក្រៅ​ពី​អញ​គ្មាន​ទី​ក្រុង​ណា​សោះ» ទី​ក្រុង​នោះ​បាន​ត្រឡប់​ជា​ស្ងាត់​ច្រៀប ជា​ទី​សំរាប់​ឲ្យ​អស់​ទាំង​សត្វ​ដេក​ចុះ​យ៉ាង​ណា​ហ្ន៎ អស់​អ្នក​ណា​ដែល​ដើរ​តាម​ទី​នោះ នឹង​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ហើយ​រា​ដៃ។

សូមអានជំពូកពេញលេញ សេផានា 2