គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សេផានា 1:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​មក​ដល់​សេផានា ជា​កូន​គូស៊ី ដែល​ជា​កូន​កេដាលាៗ ជា​កូន​អ័ម៉ារាៗ​ជា​កូន​ហេសេគា នៅ​ក្នុង​រាជ្យ​នៃ​យ៉ូសៀស ព្រះ‌រាជ​បុត្រា​អាំម៉ូន ជា​ស្តេច​យូដា។

2. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​រំលីង​របស់​ទាំង​អស់​ឲ្យ​បាត់​ពី​លើ​ផែនដី​ទៅ

3. អញ​នឹង​រំលីង​ទាំង​មនុស្ស និង​សត្វ ក៏​នឹង​រំលីង​ទាំង​សត្វ​ហើរ​លើ​អាកាស និង​ត្រី​នៅ​សមុទ្រ ព្រម​ទាំង​របស់​អ្វី​ដែល​នាំ​ឲ្យ​រវាត​ចិត្ត ជា​មួយ​នឹង​ពួក​មនុស្ស​អាក្រក់​ផង គឺ​អញ​នឹង​កាត់​ផ្តិល​មនុស្ស​ពី​លើ​ផែនដី​ចេញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

4. អញ​នឹង​លូក​ដៃ​ទៅ​លើ​ស្រុក​យូដា ហើយ​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​ប៉ុន្មាន​ដែរ ក៏​នឹង​កាត់​ផ្តិល​សំណល់​របស់​ព្រះ‌បាល ពី​ទី​នេះ​ចេញ ព្រម​ទាំង​ឈ្មោះ​ពួក​អ្នក​ធ្វើ​ការ‌ងារ​ចំពោះ​រូប​ព្រះ​ជា​មួយ​នឹង​ពួក​សង្ឃ​ផង

5. នឹង​ពួក​អ្នក​ដែល​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ដើម្បី​ថ្វាយ‌បង្គំ​ដល់​ពល‌បរិវារ​នៅ​លើ​មេឃ ហើយ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ គឺ​ដែល​ស្បថ​ដល់​ទាំង​ព្រះ‌យេហូវ៉ា និង​ដល់​ព្រះ‌ម៉ូឡុក​ផង

6. ហើយ​ពួក​អ្នក​ដែល​បាន​រា‌ថយ ចេញ​ពី​ការ​គោរព​តាម​ព្រះ‌យេហូវ៉ា និង​ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ឬ​ស៊ើប‌សួរ​តាម​ទ្រង់​សោះ។

7. ចូរ​ឲ្យ​នៅ​ស្ងៀម​ចំពោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ចុះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់‌ចែង​យញ្ញ‌បូជា ទ្រង់​បាន​រើស​ពួក​អ្នក​ដែល​ត្រូវ​អញ្ជើញ​មក​ហើយ

សូមអានជំពូកពេញលេញ សេផានា 1