ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ការ​អញ្ជើញ​របស់​ព្រះ​ប្រាជ្ញា​ញាណ

1. ប្រាជ្ញា​បាន​សង់​ផ្ទះ​របស់​ខ្លួន​រួច​ហើយ គឺ​បាន​ចាំង​សសរ​ទាំង​៧​ស្រេច

2. ក៏​បាន​សំឡាប់​សត្វ​សំរាប់​ជប់‌លៀង ព្រម​ទាំង​លាយ​ស្រា​ទំពាំង‌បាយ‌ជូរ និង​រៀប​តុ​ស្រេច​ហើយ

3. បាន​ទាំង​ចាត់​ពួក​ស្រី​បំរើ​ក្រមុំៗ​ឲ្យ​ចេញ​ទៅ ក៏​ស្រែក​ប្រកាស​នៅ​លើ​ទី​ខ្ពស់​បំផុត​នៃ​ទី​ក្រុង​ថា

4. អ្នក​ណា​ដែល​ឆោត​ល្ងង់ ចូរ​បែរ​ចូល​មក​ក្នុង​ទី​នេះ​ចុះ ឯ​ចំណែក​អ្នក​ណា​ដែល​ឥត​មាន​យោបល់ នោះ​ក៏​ប្រាប់​ថា

5. ចូរ​មក​បរិភោគ​អាហារ​របស់​អញ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ដែល​អញ​បាន​លាយ​ហើយ

6. ចូរ​លះ​ចោល​សេចក្តី​ខ្លៅ​ល្ងង់​ចេញ​នោះ​នឹង​បាន​រស់​នៅ រួច​ឲ្យ​ដើរ​ក្នុង​ផ្លូវ​នៃ​យោបល់​វិញ​ចុះ។

អ្នក​ប្រាជ្ញ និង​អ្នក​វាយ​ឫក​ខ្ពស់

7. អ្នក​ណា​ប្រដៅ​ដំរង់​ដល់​មនុស្ស ដែល​រមែង​មើល‌ងាយ នោះ​នឹង​បាន​តែ​សេចក្តី​ត្មះ‌តិះដៀល​វិញ​ទេ ហើយ​អ្នក​ណា​ដែល​បន្ទោស​ដល់​មនុស្ស​អាក្រក់ នោះ​នឹង​បាន​ប្រឡាក់​ជាប់​ដល់​ខ្លួន​ហើយ

8. កុំ​ឲ្យ​បន្ទោស​ដល់​មនុស្ស​ដែល​តែង​តែ​មើល‌ងាយ​ឡើយ ក្រែង​គេ​ស្អប់​ឯង ត្រូវ​ឲ្យ​បន្ទោស​ដល់​មនុស្ស​ប្រាជ្ញ​វិញ គេ​នឹង​ស្រឡាញ់​ឯង

9. ចូរ​ទូន្មាន​មនុស្ស​ប្រាជ្ញ នោះ​គេ​នឹង​មាន​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​បង្រៀន​ដល់​មនុស្ស​សុចរិត នោះ​គេ​នឹង​មាន​ចំណេះ​ចំរើន​ឡើង​ដែរ

10. សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ដើម​ចម​នៃ​ប្រាជ្ញា ហើយ​ការ​ដែល​ស្គាល់​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នោះ គឺ​ជា​យោបល់

11. ដ្បិត​ដោយ‌សារ​អញ នោះ​អស់​ទាំង​ថ្ងៃ​របស់​ឯង​នឹង​បាន​ចំរើន​ជា​ច្រើន​ឡើង ហើយ​អស់​ទាំង​ឆ្នាំ​នៃ​អាយុ​ឯង​នឹង​បាន​យឺន‌យូរ​ទៅ

12. បើ​ឯង​មាន​ប្រាជ្ញា នោះ​គឺ​មាន​សំរាប់​តែ​ខ្លួន​ឯង​ទេ ឬ​បើ​ឯង​ចំអក នោះ​មាន​តែ​ឯង​១​នឹង​ត្រូវ​រង​ភារៈ​នោះ។

ដំណើរ​លេលា

13. ឯ​ស្ត្រី​ដែល​ល្ងី‌ល្ងើ គេ​តែង​ស្រែក​ឡូៗ ក៏​ល្ងង់​ខ្លៅ​ឥត​ដឹង​អ្វី​សោះ

14. គេ​អង្គុយ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​ខ្លួន ឬ​ទី​អង្គុយ​ត្រង់​ទី​ខ្ពស់​នៃ​ក្រុង

15. ដើម្បី​ហៅ​រក​អស់​អ្នក​ដែល​ដើរ​តាម​ទី​នោះ ជា​ពួក​អ្នក​ដែល​ដើរ​ដំរង់​តាម​ផ្លូវ​ទៅ ដោយ​ពាក្យ​ថា

16. នែ អ្នក​ណា​ដែល​ឆោត​ល្ងង់ ចូល​មក​ទី​នេះ​ចុះ នាង​និយាយ​បបួល​អស់​អ្នក​ដែល​គ្មាន​យោបល់​ថា

17. ទឹក​ដែល​លួច​ពី​គេ នោះ​រមែង​ផ្អែម ឯ​អាហារ​ដែល​បរិភោគ​ដោយ​លួច​លាក់ នោះ​ក៏​រមែង​ឆ្ងាញ់

18. តែ​គេ​មិន​ដឹង​ថា ពួក​អ្នក​ស្លាប់​មាន​នៅ​ទី​នោះ ឬ​ថា​ភ្ញៀវ​របស់​ស្ត្រី​នោះ សុទ្ធ​តែ​នៅ​ក្នុង​ទី​ជំរៅ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ។