គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 8:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​ប្រាជ្ញា នោះ​បន្លឺ​ឡើង ហើយ​យោបល់​ក៏​បញ្ចេញ​សំឡេង​ទេ​តើ

2. ទាំង​២​នោះ​ឈរ​នៅ​កំពូល​នៃ​អស់​ទាំង​ទី​ខ្ពស់​ក្បែរ​ផ្លូវ​ដើរ ហើយ​នៅ​កន្លែង​ដែល​ផ្លូវ​ច្រក​ប្រសព្វ​គ្នា

3. ព្រម​ទាំង​នៅ​មាត់​ទ្វារ ជា​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ផង គឺ​នៅ​កន្លែង​ដែល​មនុស្ស​ចូល​តាម​ទ្វារ​ក្រុង នោះ​ក៏​ស្រែក​ថា

4. ឱ​មនុស្ស​ទាំង‌ឡាយ​អើយ អញ​ស្រែក​ហៅ​ឯង​រាល់​គ្នា ហើយ​សំឡេង​អញ​ក៏​ហៅ​រក​ដល់​អស់​មនុស្ស​ជាតិ

5. ឱ​មនុស្ស​ឆោត​ល្ងង់​អើយ ចូរ​រៀន​ឲ្យ​ដឹង​សេចក្តី​ឆ្លៀវ‌ឆ្លាត ឱ​មនុស្ស​ចំកួត​អើយ ចូរ​ឲ្យ​ចិត្ត​ឯង​មាន​យោបល់​ចុះ

6. ចូរ​ស្តាប់ ដ្បិត​អញ​នឹង​ពោល​សេចក្តី​ដ៏​ប្រសើរ​វិសេស ហើយ​ដែល​អញ​បើក​បបូរ​មាត់ នោះ​នឹង​បញ្ចេញ​សេចក្តី​ទៀង​ត្រង់

7. ពី​ព្រោះ​មាត់​អញ​នឹង​ពោល​សេចក្តី​ពិត ហើយ​បបូរ​មាត់​អញ​នឹង​ខ្ពើម​ចំពោះ​សេចក្តី​អាក្រក់

8. អស់​ទាំង​ពាក្យ​នៃ​មាត់​អញ សុទ្ធ​តែ​សុចរិត ឥត​មាន​អ្វី​ដែល​ព័ន្ធ‌ពាក់ ឬ​ស្រពិច‌ស្រពិល​ឡើយ

9. គឺ​សុទ្ធ​តែ​ប្រចក្ស​ច្បាស់​ដល់​អស់​អ្នក​ដែល​យល់ ហើយ​ក៏​ទៀង​ត្រង់​ដល់​អស់​អ្នក​ដែល​រក​បាន​ដំរិះ​ដែរ

10. ស៊ូ​ទទួល​យក​ដំបូន្មាន​របស់​អញ ជា​ជាង​ប្រាក់ ហើយ​ទទួល​ដំរិះ ជា​ជាង​មាស​យ៉ាង​វិសេស​បំផុត

សូមអានជំពូកពេញលេញ សុភាសិត 8