គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 7:2-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ត្រូវ​ឲ្យ​រក្សា​បណ្តាំ​អញ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​បាន​រស់​នៅ ព្រម​ទាំង​ឱវាទ​អញ ដូច​ជា​រក្សា​ប្រស្រី​ភ្នែក​ឯង​ដែរ

3. ចូរ​ចង​ភ្ជាប់​នៅ​ម្រាម​ដៃ ហើយ​កំណត់​ទុក​នៅ​ក្នុង​ដួង​ចិត្ត​ឯង​ផង

4. ចូរ​និយាយ​ដល់​ប្រាជ្ញា​ថា ឯង​ជា​បង​ស្រី​របស់​អញ ហើយ​ត្រូវ​ហៅ​យោបល់​ថា​ជា​សំឡាញ់​ឯង

5. ដើម្បី​ឲ្យ​សេចក្តី​ទាំង​២​នោះ បាន​រក្សា​ឯង​ឲ្យ​រួច​ពី​ស្ត្រី​ដទៃ គឺ​ពី​ស្ត្រី​ក្រៅ​ដែល​និយាយ​ប្រលោម ដោយ​ពាក្យ​ផ្អែម‌ល្ហែម

6. ដ្បិត​អញ​បាន​មើល​ពី​បង្អួច ហើយ​តាម​តារាង​ផ្ទះ​អញ​ទៅ

7. ក៏​ពិចារណា​ក្នុង​ពួក​មនុស្ស​ឆោត​ល្ងង់ ឃើញ​ក្នុង​ពួក​កំឡោះៗ​មាន​ម្នាក់​ដែល​ឥត​យោបល់

8. កំពុង​តែ​ដើរ​ទៅ​តាម​ជ្រុង​ផ្លូវ​របស់​ស្ត្រី​នោះ ក៏​ដំរង់​ទៅ​ឯ​ផ្ទះ​នាង

9. គឺ​នៅ​ពេល​ព្រលប់ កាល​ពន្លឺ​នៅ​ព្រិលៗ​នៅ​ឡើយ ឬ​នៅ​ពេល​ពាក់​កណ្តាល​អធ្រាត្រ កាល​ងងឹត​សូន្យ​ទៅ​ហើយ

10. នោះ​ឃើញ​មាន​ស្ត្រី​ម្នាក់​មក​ជួប​នឹង​វា នាង​នោះ​តែង​ខ្លួន​របៀប​ជា​ស្រី​សំផឹង ហើយ​មាន​ចិត្ត​ចេះ​ឧបាយ

11. នាង​ធ្វើ​សំឡេង​ឡូៗ ហើយ​ក៏​មាន​ក្បាល​រឹង ជា​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​មិន​ជាប់

12. ជួន‌កាល​នាង​នៅ​ឯ​ផ្ទះ ជួន‌កាល​នៅ​ទី​ផ្សារ ហើយ​ក៏​លប​ចាំ​នៅ​គ្រប់​ទាំង​ជ្រុង​ផ្លូវ​ផង

13. គឺ​យ៉ាង​នោះ​ដែល​នាង​ចាប់​ហើយ​ថើប​វា ក៏​និយាយ​នឹង​វា​ដោយ​មុខ​ក្រាស់​ថា

14. នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​ជា​ដង្វាយ​មេត្រី ក៏​បាន​លា​បំណន់​នោះ​ស្រេច​ហើយ

15. ហេតុ​នោះ​បាន​ជា​ខ្ញុំ​ចេញ​មក​ទទួល​អ្នក ដើម្បី​ខំ​រក​ឲ្យ​ឃើញ​មុខ​អ្នក ក៏​បាន​ឃើញ​ហើយ

16. ខ្ញុំ​បាន​ក្រាល​កំរាល​ប៉ាក់​នៅ​លើ​គ្រែ​ខ្ញុំ ព្រម​ទាំង​សំពត់​ពណ៌ ធ្វើ​ពី​អំបោះ​ស្រុក​អេស៊ីព្ទ​ផង

សូមអានជំពូកពេញលេញ សុភាសិត 7