គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 6:26-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. ដ្បិត​ដោយ​ព្រោះ​តែ​ស្រី​សំផឹង នោះ​មាន​មនុស្ស​ដែល​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​មាន​នំបុ័ង​តែ​១​ចំណិត​ប៉ុណ្ណោះ ហើយ​ស្រី​កំផិត​តែង​តែ​ដេញ​ចាប់​ជីវិត​ដ៏​វិសេស

27. តើ​មនុស្ស​នឹង​យក​ភ្លើង​មក​ដាក់​នៅ​នា​ទ្រូង ឥត​ឆេះ​ដល់​ខោ​អាវ​ខ្លួន​បាន​ឬ

28. តើ​នឹង​ដើរ​លើ​រងើក​ភ្លើង​ឥត​រលាក​ដល់​ជើង​បាន​ដែរ​ឬ

29. ដូច្នេះ អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ប្រពន្ធ​របស់​អ្នក​ជិត​ខាង នោះ​ក៏​ដូច​គ្នា​ដែរ អ្នក​ណា​ដែល​ប៉ះ​ពាល់​នឹង​នាង នោះ​មិន​រួច​ពី​មាន​ទោស​ឡើយ

30. មនុស្ស​រមែង​មិន​ស្អប់​ដល់​ចោរ គឺ​បើ​វា​លួច ឲ្យ​តែ​បាន​ឆ្អែត​ពោះ​ប៉ុណ្ណោះ ក្នុង​វេលា​ដែល​ស្រេក​ឃ្លាន​នោះ​ទេ

31. តែ​បើ​ទាន់​ឃើញ​វា នោះ​គង់​តែ​ត្រូវ​ឲ្យ​វា​សង​១​ជា​៧​វិញ​ដែរ វា​ត្រូវ​សង​ដល់​ទៅ​គ្រប់​របស់​ដែល​នៅ​ក្នុង​ផ្ទះ​ខ្លួន​ទាំង​អស់​ផង

32. តែ​ឯ​អ្នក​ណា​ដែល​លួច​ប្រពន្ធ​គេ នោះ​ជា​អ្នក​ឥត​មាន​គំនិត​ឡើយ អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​យ៉ាង​នោះ ឈ្មោះ​ថា​ចង់​បំផ្លាញ​ជីវិត​ខ្លួន​ហើយ

33. អ្នក​នោះ​នឹង​ត្រូវ​សៅ‌ហ្មង ហើយ​អាប់‌យស និង​លុប​សេចក្តី​ត្មះ‌តិះដៀល​ចំពោះ​អ្នក​នោះ​ចេញ មិន​បាត់​ឡើយ

34. ដ្បិត​សេចក្តី​ប្រចណ្ឌ​ជា​សេចក្តី​ក្តៅ​ក្រហាយ​របស់​មនុស្ស ហើយ​គេ​នឹង​មិន​ប្រណី​ក្នុង​ថ្ងៃ​សង‌សឹក​ទេ

35. គេ​មិន​ព្រម​ទាំង​ក្រឡេក​មើល​ដំឡៃ​លោះ​ណា​មួយ​ផង ហើយ​ទោះ​បើ​ឯង​ជូន​ជំនូន​ដល់​គេ​ជា​ច្រើន​ក៏​ដោយ គង់​តែ​មិន​បាន​រំងាប់​ចិត្ត​ដែរ។

សូមអានជំពូកពេញលេញ សុភាសិត 6