គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 6:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កូន​អើយ បើ​ឯង​បាន​ធានា​ឲ្យ​អ្នក​ជិត​ខាង​ឯង បើ​ឯង​បាន​ចាប់​ដៃ​សន្យា​ជំនួស​អ្នក​ដទៃ

2. នោះ​ឯង​បាន​ជាប់​អន្ទាក់ ដោយ‌សារ​ពាក្យ​សន្យា​របស់​ឯង គឺ​ឯង​បាន​ត្រូវ​ចាប់​ហើយ ដោយ​ពាក្យ​សំដី​ដែល​ចេញ​ពី​មាត់​ឯង​មក

3. យ៉ាង​នោះ កូន​អើយ ចូរ​ធ្វើ​ដូច្នេះ​វិញ ហើយ​ដោះ​ខ្លួន​ឲ្យ​រួច​ចុះ ព្រោះ​ឃើញ​ថា ឯង​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​ជិត​ខាង​ឯង ដូច្នេះ ចូរ​ឯង​ទៅ​បន្ទាប​ខ្លួន ហើយ​អង្វរ​ដល់​គេ

4. កុំ​ឲ្យ​ភ្នែក​ឯង​ដេក​លក់ ឬ​ឲ្យ​ត្របក​ភ្នែក​ឯង​រលីវ​ឡើយ

5. ចូរ​ឲ្យ​ដោះ​ខ្លួន​ចេញ ដូច​ជា​ប្រើស​រួច​ពី​កណ្តាប់​ដៃ​នាយ​ព្រាន ហើយ​ដូច​សត្វ​ហើរ​រួច​ពី​ដៃ​នៃ​អ្នក​ដែល​ចាប់​វា។

6. ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ ចូរ​ទៅ​មើល​ស្រមោច​ចុះ ចូរ​ពិចារណា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​វា ហើយ​មាន ប្រាជ្ញា​ឡើង

សូមអានជំពូកពេញលេញ សុភាសិត 6