គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 5:11-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. រួច​ដល់​ចុង​បំផុត ឯង​នឹង​ត្រូវ​ថ្ងូរ ក្នុង​កាល​ដែល​សាច់​ឈាម ហើយ​ខ្លួន​ប្រាណ​ឯង​រោយ​រុះ​ទៅ

12. ហើយ​ឯង​ថា អុញ​ន៍ អញ​បាន​ស្អប់​សេចក្តី​ប្រៀន‌ប្រដៅ​ណាស់​ហ្ន៎ ចិត្ត​អញ​ក៏​បាន​ខ្ពើម​សេចក្តី​បន្ទោស

13. ហើយ​អញ​មិន​បាន​ស្តាប់​តាម​សំដី​នៃ​គ្រូ​របស់​អញ ឬ​ផ្ទៀង​ត្រចៀក​ចំពោះ​ពួក​អ្នក​ដែល​រំឭក​អញ​ផង​ដែរ

14. អញ​ស្ទើរ​តែ​នឹង​ចូល​ទៅ​ក្នុង​អស់​ទាំង​អំពើ​អាក្រក់​ហើយ គឺ​នៅ​កណ្តាល​ចំណោម​មនុស្ស និង​ពួក​ជំនុំ​ផង។

15. ចូរ​ផឹក​ទឹក​ពី​ពាង​របស់​ខ្លួន​ឯង ព្រម​ទាំង​ទឹក​ដែល​ហូរ​ចេញ​ពី​អណ្តូង​របស់​ខ្លួន​ចុះ

16. តើ​គួរ​ឲ្យ​រន្ធ​ទឹក​ឯង​ហូរ​សាច​ចេញ​ទៅ​ក្រៅ ហើយ​គន្លង​ទឹក​ឯង​ហូរ​ទៅ​ក្នុង​ផ្លូវ​ឬ​អី

17. ត្រូវ​ឲ្យ​ទុក​សំរាប់​ខ្លួន​ឯង​តែ​១​ប៉ុណ្ណោះ មិន​មែន​សំរាប់​មនុស្ស​ដទៃ​ជា​មួយ​នឹង​ឯង​ផង​នោះ​ទេ

18. សូម​ឲ្យ​រន្ធ​ទឹក​ឯង​បាន​ពរ ចូរ​ឲ្យ​ឯង​បាន​រីក‌រាយ​ចំពោះ​ប្រពន្ធ ដែល​បាន​គ្នា​ពី​កាល​ក្រមុំ​កំឡោះ​ចុះ

19. ប្រៀប​ដូច​ជា​ក្តាន់​ញី​ដែល​គួរ​ស្រឡាញ់ និង​ប្រើស​ញី​សម‌សួន ត្រូវ​ឲ្យ​ដោះ​របស់​នាង​បាន​បំពេញ​ចិត្ត​ឯង​ជា​ដរាប ហើយ​ត្រូវ​ឲ្យ​ឯង​ឈ្លក់​ចិត្ត​នឹង​សេចក្តី​ស្រឡាញ់​របស់​នាង​ជានិច្ច​ផង

20. ដ្បិត​កូន​អើយ តើ​មាន​ទំនង​ឲ្យ​ឯង​ទៅ​ឈ្លក់​ចិត្ត​ចំពោះ​ស្ត្រី​ដទៃ ហើយ​ឱប​ទ្រូង​នៃ​ស្ត្រី​ក្រៅ​ឬ​អី

21. ពី​ព្រោះ​អស់​ទាំង​ផ្លូវ​របស់​មនុស្ស​សុទ្ធ​តែ​ច្បាស់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​ក៏​ស្ទង់​មើល​អស់​ទាំង​ផ្លូវ​ច្រក​របស់​គេ​ដែរ

22. អស់​ទាំង​អំពើ​ទុច្ចរិត​របស់​មនុស្ស​អាក្រក់​នឹង​ចាប់​យក​អ្នក​នោះ​ឯង ហើយ​អ្នក​នោះ​នឹង​ត្រូវ​ចង​ជាប់ ដោយ​ចំណង​នៃ​អំពើ​បាប​របស់​ខ្លួន

សូមអានជំពូកពេញលេញ សុភាសិត 5