គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 31:4-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ឱ​លេមយួល​អើយ មិន​គួរ​ឲ្យ​ពួក​ស្តេច​បាន​សោយ​ស្រា​ទំពាំង‌បាយ‌ជូរ គឺ​មិន​គួរ​សោះ​ឡើយ ក៏​មិន​គួរ​ឲ្យ​អ្នក​ដែល​ជា​កំពូល​ប្រាថ្នា​គ្រឿង​ស្រវឹង​ដែរ

5. ក្រែង​ផឹក​ទៅ​ហើយ នោះ​ភ្លេច​បញ្ញត្ត​ច្បាប់ ហើយ​បង្វែរ​សេចក្តី​យុត្តិ‌ធម៌​ពី​មនុស្ស​ដែល​កើត​ទុក្ខ​វេទនា​ចេញ។

6. ចូរ​ឲ្យ​គ្រឿង​ស្រវឹង ដល់​អ្នក​ណា​ដែល​ហៀប​នឹង​វិនាស​ទៅ ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​ដល់​អ្នក​ដែល​មាន​ចិត្ត​ជូរ​ល្វីង​វិញ

7. ឲ្យ​គេ​ផឹក​ចុះ ដើម្បី​ឲ្យ​បាន​ភ្លេច​សេចក្តី​កំសត់​ទុគ៌ត​របស់​គេ ឥត​នឹក​ចាំ​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ត​ទៅ​ទៀត

8. ចូរ​បើក​មាត់​និយាយ​ជំនួស​មនុស្ស​គ ក្នុង​រឿង​ក្តី​របស់​ពួក​អ្នក​ដែល​ឥត​មាន​អ្នក​ណា​ជួយ

9. ចូរ​បើក​មាត់​វិនិច្ឆ័យ​តាម​សេចក្តី​សុចរិត ហើយ​សំរេច​សេចក្តី​យុត្តិ‌ធម៌​ដល់​មនុស្ស​កំសត់​ទុគ៌ត និង​មនុស្ស​ក្រ​លំបាក​ដែរ។

10. ឯ​ស្ត្រី​គ្រប់​លក្ខណ៍ តើ​អ្នក​ណា​នឹង​រក​បាន ដ្បិត​ស្ត្រី​យ៉ាង​នោះ​មាន​ដំឡៃ​ជា​ជាង​ពួក​ត្បូង​ទទឹម​ទៅ​ទៀត

សូមអានជំពូកពេញលេញ សុភាសិត 31