គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 31:21-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. ចំណែក​ពួក​ផ្ទះ​នាង នោះ​នាង​មិន​ខ្លាច​ចំពោះ​ហិមៈ​ទេ ដ្បិត​គេ​សុទ្ធ​តែ​ស្លៀក‌ពាក់​សំពត់​ស‌ក្លាត​ពណ៌​ក្រហម

22. នាង​ត្បាញ​សំពត់​ដណ្តប់​ខ្លួន សំលៀក‌បំពាក់​របស់​នាង​សុទ្ធ​តែ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត មាន​ពណ៌​ស្វាយ

23. កាល​ណា​ប្ដី​នាង​ទៅ​អង្គុយ​ត្រង់​ទ្វារ​ក្រុង​ក្នុង​ចំណោម​នៃ​ពួក​ចាស់‌ទុំ​ក្នុង​ស្រុក នោះ​គេ​ក៏​ស្គាល់​រាប់​អាន​គាត់​ដែរ

24. នាង​ក៏​ធ្វើ​អាវ​ខ្លូត‌ទេស​សំរាប់​លក់ ហើយ​ធ្វើ​ខ្សែ​ក្រវាត់​ឲ្យ​ដល់​អ្នក​ជំនួញ

25. នាង​មាន​កំឡាំង​នឹង​លំអ​ជា​គ្រឿង​អម្ពរ ក៏​នឹក​សើច​ពី​ហេតុ​ណា​ដែល​កើត​បាន​នៅ​ខាង​មុខ

26. នាង​ពោល​ដោយ​ប្រាជ្ញា ហើយ​នៅ​អណ្តាត​នាង​មាន​សេចក្តី​សប្បុរស

27. នាង​ថែ​មើល​អស់​ទាំង​ផ្លូវ​របស់​ពួក​ផ្ទះ​នាង​យ៉ាង​ល្អ ឥត​ដែល​បរិភោគ​អាហារ​ដោយ​សេចក្តី​កំជិល​ឡើយ

28. កូន​របស់​នាង​ទាំង​ប៉ុន្មាន​ក្រោក​ឈរ​ឡើង​គោរព​ដល់​ម្តាយ ថា​ជា​អ្នក​មាន​ពរ ប្ដី​ក៏​ក្រោក​ឈរ​ឡើង​សរសើរ​ដល់​នាង​ដែរ​ថា

29. មាន​ស្រីៗ​ជា​ច្រើន​បាន​ប្រព្រឹត្ត​ដោយ​គ្រប់​លក្ខណ៍ តែ​នាង​បាន​វិសេស​លើស​ជាង​គេ​ទាំង​អស់។

30. រូប​ឆោម‌ឆាយ​ជា​សេចក្តី​បញ្ឆោត ហើយ​មុខ​ស្រស់​ល្អ​ក៏​ឥត​ប្រយោជន៍​ដែរ តែ​ស្ត្រី​ណា​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​នឹង​មាន​គេ​សរសើរ​វិញ

31. ចូរ​ថ្លែង​ពី​ផល​ដែល​ដៃ​នាង​បាន​បង្កើត ហើយ​ទុក​ឲ្យ​ស្នាដៃ​របស់​នាង​បាន​ជា​ទី​សរសើរ​ដល់​នាង​នៅ​ទ្វារ​ក្រុង​ចុះ។:៚

សូមអានជំពូកពេញលេញ សុភាសិត 31