គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 31:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​ពាក្យ​ទាំង​នេះ គឺ​ជា​ព្រះ‌បន្ទូល​របស់​ស្តេច​លេមយួល ជា​សេចក្តី​ទំនាយ ដែល​ព្រះ‌មាតា​ទ្រង់​បាន​បង្រៀន​ទ្រង់​ទុក។

2. ម៉េច​កូន​អើយ ម៉េច កូន​ដែល​កើត​ពី​ផ្ទៃ​អញ​អើយ ឱ​កូន​នៃ​បំណន់​អញ​អើយ តើ​ត្រូវ​ឲ្យ​អញ​ប្រាប់​ឯង​ដូច​ម្តេច

3. គឺ​កុំ​ឲ្យ​បង់​កំឡាំង​ឯង​ប្រគល់​ពួក​ស្រី ឬ​អំពើ​ឯង​ដល់​ការ ដែល​បំផ្លាញ​ពួក​ស្តេច​ឡើយ

4. ឱ​លេមយួល​អើយ មិន​គួរ​ឲ្យ​ពួក​ស្តេច​បាន​សោយ​ស្រា​ទំពាំង‌បាយ‌ជូរ គឺ​មិន​គួរ​សោះ​ឡើយ ក៏​មិន​គួរ​ឲ្យ​អ្នក​ដែល​ជា​កំពូល​ប្រាថ្នា​គ្រឿង​ស្រវឹង​ដែរ

សូមអានជំពូកពេញលេញ សុភាសិត 31