គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 29:24-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. អ្នក​ណា​ដែល​ចូល​ដៃ​នឹង​ចោរ នោះ​ឈ្មោះ​ថា​ស្អប់​ដល់​ព្រលឹង​ខ្លួន វា​ឮ​គេ​ដាក់​បណ្តាសា​ដល់​ខ្លួន ប៉ុន្តែ​មិន​ពោល​តប​ឡើយ។

25. ការ​ដែល​ខ្លាច​ចំពោះ​មនុស្ស នោះ​នាំ​ឲ្យ​ជាប់​អន្ទាក់ តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ពិត នោះ​នឹង​បាន​សុខ​វិញ។

26. មាន​មនុស្ស​ជា​ច្រើន​ដែល​ស្វែង​រក ឲ្យ​បាន​ប្រកប​ដោយ​គុណ​នៃ​អ្នក​គ្រប់‌គ្រង តែ​សេចក្តី​វិនិច្ឆ័យ​ដល់​មនុស្ស​នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​វិញ។

27. ឯ​មនុស្ស​ទុច្ចរិត គេ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ពួក​សុចរិត ហើយ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នោះ​ក៏​ជា​ទី​ស្អប់​ខ្ពើម​ដល់​មនុស្ស​អាក្រក់​ដែរ។

សូមអានជំពូកពេញលេញ សុភាសិត 29