គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 29:19-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ខ្ញុំ​កំដរ​នឹង​រាង‌ចាល ដោយ‌សារ​តែ​ពាក្យ​បន្ទោស​មិន​បាន ដ្បិត​ទោះ​បើ​វា​ស្តាប់​បាន គង់​តែ​មិន​យក​ចិត្ត​ទុក​ដាក់​ឡើយ។

20. ឯង​ដែល​ឃើញ​មនុស្ស​រហ័ស​នឹង​បញ្ចេញ​សំដី​ឬ​មាន​សេចក្តី​សង្ឃឹម ចំពោះ​មនុស្ស​ល្ងី‌ល្ងើ ជា​ជាង​អ្នក​នោះ​ទៅ​ទៀត។

21. អ្នក​ណា​ដែល​ចិញ្ចឹម​បាវ​បំរើ​ដោយ​ថ្នម តាំង​ពី​តូច​មក នោះ​ដល់​ជាន់​ក្រោយ​នឹង​បាន​អ្នក​នោះ​ដូច​ជា​កូន​វិញ។

22. មនុស្ស​មួម៉ៅ​រមែង​អុច‌អាល ឲ្យ​កើត​មាន​សេចក្តី​ទាស់‌ទែង​គ្នា ហើយ​មនុស្ស​មាន​ចិត្ត​ក្រោធ នោះ​រំលង​ច្បាប់​ជា​ច្រើន។

23. ចិត្ត​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស នឹង​នាំ​ឲ្យ​ទាប‌ថោក​ទៅ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​សុភាព​រាប‌ទាប នោះ​នឹង​បាន​កិត្តិសព្ទ​វិញ។

24. អ្នក​ណា​ដែល​ចូល​ដៃ​នឹង​ចោរ នោះ​ឈ្មោះ​ថា​ស្អប់​ដល់​ព្រលឹង​ខ្លួន វា​ឮ​គេ​ដាក់​បណ្តាសា​ដល់​ខ្លួន ប៉ុន្តែ​មិន​ពោល​តប​ឡើយ។

25. ការ​ដែល​ខ្លាច​ចំពោះ​មនុស្ស នោះ​នាំ​ឲ្យ​ជាប់​អន្ទាក់ តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ពិត នោះ​នឹង​បាន​សុខ​វិញ។

សូមអានជំពូកពេញលេញ សុភាសិត 29