គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 29:12-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. បើ​អ្នក​គ្រប់‌គ្រង​តែង​ស្តាប់​តាម​ពាក្យ​ភូត‌ភរ នោះ​ពួក​អ្នក​បំរើ​របស់​គេ​ក៏​ជា​មនុស្ស​អាក្រក់​ដែរ។

13. មនុស្ស​ទាល់​ក្រ និង​មនុស្ស​ដែល​សង្កត់‌សង្កិន គេ​តែង​តែ​ប្រទះ​គ្នា តែ​គឺ​ព្រះ‌យេហូវ៉ា ដែល​បំភ្លឺ​ភ្នែក​របស់​អ្នក​ទាំង​២​នោះ។

14. ឯ​ស្តេច​ណា​ដែល​វិនិច្ឆ័យ​ក្តី​របស់​មនុស្ស​ទាល់​ក្រ​ដោយ​ឥត​មន្ទិល បល្ល័ង្ក‌រាជ្យ​របស់​ស្តេច​នោះ​នឹង​បាន​តាំង​ឲ្យ​ជាប់​ជា​ដរាប។

15. រំពាត់ និង​សេចក្តី​ប្រៀន​ប្រដៅ រមែង​ឲ្យ​កើត​មាន​ប្រាជ្ញា តែ​កូន​ណា​ដែល​បណ្តោយ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត នោះ​តែង​ធ្វើ​ឲ្យ​ម្តាយ​មាន​សេចក្តី​ខ្មាស​វិញ។

16. កាល​ណា​មនុស្ស​អាក្រក់​ចំរើន​ជា​ច្រើន​ឡើង នោះ​សេចក្តី​រំលង​ច្បាប់​ក៏​ចំរើន​ឡើង​ដែរ ប៉ុន្តែ​ពួក​សុចរិត​នឹង​ឃើញ​គ្រា​ដែល​គេ​ដួល​ចុះ​ទៅ​វិញ។

17. ចូរ​ស្តី​ប្រដៅ​កូន​ឯង​ចុះ នោះ​វា​នឹង​ឲ្យ​ឯង​បាន​សំរាក​ចិត្ត អើ វា​នឹង​ឲ្យ​ឯង​មាន​ចិត្ត​រីក‌រាយ​ផង។

18. គ្រា​ណា​ដែល​ឥត​មាន​ការ​បើក​សំដែង នោះ​បណ្តា‌ជន​រមែង​លែង​ទប់​ចិត្ត តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់ នោះ​សប្បាយ​ហើយ។

19. ខ្ញុំ​កំដរ​នឹង​រាង‌ចាល ដោយ‌សារ​តែ​ពាក្យ​បន្ទោស​មិន​បាន ដ្បិត​ទោះ​បើ​វា​ស្តាប់​បាន គង់​តែ​មិន​យក​ចិត្ត​ទុក​ដាក់​ឡើយ។

សូមអានជំពូកពេញលេញ សុភាសិត 29