គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 28:5-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. មនុស្ស​អាក្រក់​មិន​យល់​សេចក្តី​យុត្តិ‌ធម៌​ទេ តែ​ពួក​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា គេ​យល់​គ្រប់​ទាំង​អស់​វិញ។

6. មនុស្ស​ក្រីក្រ​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់​របស់​ខ្លួន នោះ​វិសេស​ជាង​មនុស្ស​ក្រវិច‌ក្រវៀន ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​គេ ទោះ​បើ​ជា​អ្នក​មាន​ក៏​ដោយ។

7. អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់ នោះ​ជា​កូន​ដែល​មាន​ប្រាជ្ញា តែ​អ្នក​ណា​ដែល​ភប់‌ប្រសព្វ​នឹង​មនុស្ស​ល្មោភ​ស៊ី​ផឹក នោះ​នាំ​ឲ្យ​ឪពុក​មាន​សេចក្តី​ខ្មាស​វិញ។

8. អ្នក​ណា​ដែល​ចំរើន​សម្បត្តិ​ទ្រព្យ​ខ្លួន ដោយ​យក​ការ ហើយ​ដោយ​ដាក់​បុល នោះ​គឺ​ប្រមូល​ទុក​សំរាប់​មនុស្ស​ដែល​មាន​ចិត្ត​មេត្តា​ដល់​មនុស្ស​ទាល់​ក្រ​ទេ។

9. អ្នក​ណា​ដែល​បែរ​ត្រចៀក​ចេញ​មិន​ព្រម​ស្តាប់​បញ្ញត្ត​ច្បាប់ នោះ​ទោះ​ទាំង​ពាក្យ​អធិស្ឋាន​របស់​អ្នក​នោះ ក៏​ជា​ទី​ស្អប់​ខ្ពើម​ដែរ។

10. អ្នក​ណា​ដែល​នាំ​ឲ្យ​មនុស្ស​ទៀង​ត្រង់​វង្វេង​តាម​ផ្លូវ​អាក្រក់ អ្នក​នោះ​ឯង​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ដែល​ខ្លួន​បាន​ជីក​វិញ តែ​មនុស្ស​ទៀង​ត្រង់​នឹង​គ្រង​បាន​សេចក្តី​ល្អ​ជា​មរដក។

11. មនុស្ស​អ្នក​មាន គេ​តែង​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា តែ​មនុស្ស​ក្រ​ដែល​មាន​យោបល់ នឹង​ស្ទង់​មើល ឲ្យ​ស្គាល់​គេ​បាន។

12. កាល​ណា​មនុស្ស​សុចរិត​មាន​ជ័យ‌ជំនះ នោះ​បណ្តា‌ជន​មាន​សេចក្តី​អំណរ​ជា​ខ្លាំង​ក្រៃលែង តែ​បើ​កាល​ណា​មនុស្ស​អាក្រក់​បាន​តាំង​ឡើង នោះ​ជន​ទាំង‌ឡាយ​នាំ​គ្នា​ពួន​ខ្លួន​វិញ។

13. អ្នក​ណា​ដែល​គ្រប់​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នក​ណា​ដែល​លន់‌តួ ហើយ​លះ‌បង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្តី​មេត្តា‌ករុណា​វិញ។

សូមអានជំពូកពេញលេញ សុភាសិត 28