គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 28:20-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. មនុស្ស​ស្មោះ‌ត្រង់​នឹង​បាន​ពរ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​ប្រញាប់‌ប្រញាល់​ឲ្យ​បាន​ជា​អ្នក​មាន នោះ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ។

21. ការ​ដែល​យោគ‌យល់​ខាង​មនុស្ស​ណា នោះ​មិន​ល្អ​ទេ ហើយ​ដែល​ប្រព្រឹត្ត​រំលង​ច្បាប់​ឲ្យ​តែ​បាន​អាហារ​បន្តិច‌បន្តួច នោះ​ក៏​មិន​ល្អ​ដូច​គ្នា។

22. អ្នក​ណា​ដែល​មាន​ភ្នែក​អាក្រក់ នោះ​កំពុង​តែ​រួស‌រាន់​ដេញ​តាម​ទ្រព្យ​សម្បត្តិ ឥត​ដឹង​ឡើយ​ថា សេចក្តី​ខ្វះ‌ខាត​នឹង​តាម​ខ្លួន​ទាន់។

23. អ្នក​ណា​ដែល​បន្ទោស​ដល់​មនុស្ស នោះ​នៅ​ជាន់​ក្រោយ​នឹង​មាន​គេ​រាប់​អាន​ខ្លួន ជា​ជាង​អ្នក​ដែល​បញ្ចើច​ដោយ​អណ្តាត​ទៅ​ទៀត។

24. អ្នក​ណា​ដែល​លួច​យក​របស់​ឪពុក​ឬ​ម្តាយ​ខ្លួន រួច​ពោល​ថា មិន​មែន​ជា​បាប​ទេ អ្នក​នោះ​ឯង​ជា​សំឡាញ់​នឹង​ពួក​អ្នក​បំផ្លាញ​ហើយ។

25. អ្នក​ណា​ដែល​មាន​ចិត្ត​ធំ នោះ​បណ្តាល​ឲ្យ​មាន​សេចក្តី​ទាស់‌ទែង​គ្នា ឯ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​ទើប​នឹង​បាន​ថ្កុំ‌ថ្កើង​ឡើង។

26. អ្នក​ណា​ដែល​ទី​ពឹង​តែ​ចិត្ត​ខ្លួន​ឯង នោះ​ជា​អ្នក​ល្ងី‌ល្ងើ​ហើយ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​វិញ នោះ​នឹង​បាន​ប្រោស​ឲ្យ​រួច។

27. អ្នក​ណា​ដែល​ចែក‌ចាយ​ឲ្យ​ដល់​ពួក​ទាល់​ក្រ អ្នក​នោះ​នឹង​មិន​ខ្វះ​ខាត​ឡើយ តែ​អ្នក​ណា​ដែល​គេច​ភ្នែក​ចេញ នោះ​នឹង​ត្រូវ​ពាក្យ​ប្រទេច​ផ្តាសា​ជា​ច្រើន។

28. បើ​កាល​ណា​ពួក​មនុស្ស​អាក្រក់​បាន​តាំង​ខ្លួន​ឡើង នោះ​មនុស្ស​ទាំង‌ឡាយ​នាំ​គ្នា​ពួន​ខ្លួន​អស់ តែ​កាល​ណា​ពួក​នោះ​វិនាស​បាត់​ទៅ​វិញ នោះ​មនុស្ស​សុចរិត​រមែង​ចំរើន​ឡើង​វិញ។

សូមអានជំពូកពេញលេញ សុភាសិត 28