គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 27:17-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ដែក​រមែង​សំលៀង​ដែក ឯ​មនុស្ស ក៏​ធ្វើ​ឲ្យ​មិត្រ​សំឡាញ់​ខ្លួន​មុត​ស្រួច​យ៉ាង​នោះ​ដែរ។

18. អ្នក​ណា​ដែល​ថែ‌ទាំ​ដើម​ល្វា អ្នក​នោះ​នឹង​បាន​ផ្លែ​បរិភោគ ហើយ​អ្នក​ណា​ដែល​បំរើ​ចៅ‌ហ្វាយ​ខ្លួន​ដោយ​ល្អ នោះ​នឹង​បាន​កិត្តិសព្ទ។

19. មុខ​ឆ្លុះ​ឃើញ​មុខ​នៅ​ក្នុង​ទឹក​ជា​យ៉ាង​ណា នោះ​ចិត្ត​របស់​មនុស្ស ក៏​ច្បាស់​ដល់​មនុស្ស​យ៉ាង​នោះ​ដែរ។

20. ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​នឹង​ទី​វិនាស​នោះ​មិន​ចេះ​ស្កប់‌ស្កល់​ឡើយ ឯ​ភ្នែក​នៃ​មនុស្ស​ក៏​មិន​ចេះ​ស្កប់‌ស្កល់​ដូច​គ្នា​ដែរ។

21. មាន​បាវ​ដី​សំរាប់​សំរង​ប្រាក់ ហើយ​មាន​ឡ​សំរាប់​មាស តែ​នឹង​ស្គាល់​មនុស្ស​បាន​ដោយ‌សារ​តែ​សេចក្តី​ដែល​គេ​សរសើរ​ពី​អ្នក​នោះ​ទេ។

22. ទោះ​បើ​នឹង​បុក​មនុស្ស​ល្ងី‌ល្ងើ​នៅ​ក្នុង​ត្បាល់​ជា​មួយ​នឹង​ស្រូវ​ក៏​ដោយ គង់​តែ​សេចក្តី​ចំកួត​របស់​វា​មិន​ព្រម​របក​ចេញ​ពី​វា​ឡើយ។

23. ចូរ​មាន​ចិត្ត​ខ្នះ‌ខ្នែង​ឲ្យ​ស្គាល់​សណ្ឋាន​នៃ​ហ្វូង​ចៀម​ឯង ហើយ​ឲ្យ​ថែ​មើល​ហ្វូង​គោ​ឯង​ឲ្យ​ល្អ​ចុះ

24. ដ្បិត​ទ្រព្យ​សម្បត្តិ​មិន​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប​ទេ តើ​មកុដ​ស្តេច​នៅ​ជាប់​អស់​ទាំង​ដំណ​ត​ទៅ​ឬ

25. ឯ​ស្មៅ​ក្រៀម​គេ​ដឹក​យក​ទៅ រួច​ស្មៅ​ខ្ចី​លូត‌លាស់​ឡើង ហើយ​គេ​ប្រមូល​ស្មៅ​ព្រៅ​ពី​ភ្នំ​មក​ដែរ

26. កូន​ចៀម​ទាំង​ប៉ុន្មាន​នឹង​បាន​សំរាប់​ធ្វើ​ជា​សំលៀក‌បំពាក់​ដល់​ឯង ឯ​ពពែ​ឈ្មោល ក៏​សំរាប់​សង​ថ្លៃ​ចំការ​ដែរ

27. ហើយ​នឹង​មាន​ទឹក​ដោះ​ពពែ ល្មម​ទុក​ជា​អាហារ​ដល់​ឯង គឺ​ជា​អាហារ​សំរាប់​គ្រួសារ​ឯង ហើយ​សំរាប់​ចិញ្ចឹម​ពួក​ស្រី​បំរើ​របស់​ឯង​ទៀត។

សូមអានជំពូកពេញលេញ សុភាសិត 27