គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 25:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ក៏​ជា​សុភាសិត​របស់​ស្តេច​សាឡូ‌ម៉ូន​ដែរ ជា​សេចក្តី​ដែល​ពួក​ស្មៀន​របស់​ហេសេគា ស្តេច​សាសន៍​យូដា បាន​ចម្លង​ទុក។

2. ការ​ដែល​លាក់​បំបាំង​ន័យ​សេចក្តី នោះ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ តែ​ពួក​ស្តេច​វិញ ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​ស្វែង​រក​ឲ្យ​យល់

3. ផ្ទៃ​មេឃ​ខ្ពស់​យ៉ាង​ណា ហើយ​ផែនដី​ជ្រៅ​យ៉ាង​ណា ព្រះ‌ទ័យ​នៃ​ស្តេច​ក៏​ស្ទង់​មើល​ដល់​យ៉ាង​នោះ​ដែរ

4. ចូរ​ដេញ​យក​អាចម៍​ប្រាក់​ចេញ នោះ​នឹង​មាន​គ្រឿង​ចេញ​ពី​ពុម្ព​មក​សំរាប់​ជាង​ខាត់

5. ក៏​ដក​យក​មនុស្ស​អាក្រក់​ចេញ​ពី​ចំពោះ​ស្តេច នោះ​រាជ្យ​ទ្រង់​នឹង​បាន​តាំង​នៅ​ខ្ជាប់‌ខ្ជួន​ក្នុង​សេចក្តី​សុចរិត។

6. កុំ​ឲ្យ​ឯង​បញ្ចើ​ខ្លួន​នៅ​ចំពោះ​ស្តេច​ឡើយ ក៏​កុំ​ឲ្យ​ឈរ​នៅ​ទី​របស់​អ្នក​ធំ​ដែរ

7. ដ្បិត​បើ​គេ​មក​និយាយ​នឹង​ឯង​ថា អញ្ជើញ​ឡើង​មក​ឯ​ណេះ នោះ​ល្អ​ជា​ជាង​ត្រូវ​បន្ទាប​នៅ​ចំពោះ​អ្នក​ធំ ដែល​ភ្នែក​ឯង​បាន​ឃើញ​ហើយ​នោះ​វិញ។

8. កុំ​ឲ្យ​ឯង​រហ័ស​នឹង​ចេញ​ទៅ​ត​នឹង​គេ​ឡើយ ក្រែង​ដល់​ចុង​បំផុត កាល​ណា​អ្នក​ជិត​ខាង​បាន​ធ្វើ​ឲ្យ​ឯង​ខ្មាស​ហើយ នោះ​ឯង​មិន​ដឹង​ធ្វើ​អ្វី​ទៀត​ទេ

9. ចូរ​ទៅ​ជជែក​រឿង​របស់​ឯង ចំពោះ​អ្នក​ជិត​ខាង ដោយ​មាន​តែ​គ្នា​២​នាក់​ប៉ុណ្ណោះ កុំ​ឲ្យ​បើក​ការ​សំងាត់​របស់​អ្នក​ដទៃ​ឡើយ

សូមអានជំពូកពេញលេញ សុភាសិត 25