គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 23:10-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. កុំ​ឲ្យ​បន្ថយ​គោល​ចារឹក​ពី​បុរាណ​ឡើយ ក៏​កុំ​ឲ្យ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន​កំព្រា​ដែរ

11. ដ្បិត​អ្នក​ដែល​លោះ​គេ នោះ​មាន​កំឡាំង​ខ្លាំង ក៏​នឹង​កាន់​ក្តី​គេ ទាស់​នឹង​ឯង​ដែរ។

12. ចូរ​ផ្ចង់​ចិត្ត​ឯង​ចំពោះ​សេចក្តី​ប្រៀន‌ប្រដៅ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​ពាក្យ​ដែល​ប្រកប​ដោយ​ដំរិះ​ចុះ។

13. កុំ​ឲ្យ​ខាន​នឹង​វាយ​ប្រដៅ​កូន​ឡើយ ដ្បិត​បើ​វាយ​នឹង​រំពាត់ គង់​តែ​មិន​ស្លាប់​ដែរ

14. គឺ​ឯង​នឹង​គ្រាន់​តែ​វាយ​ដោយ​រំពាត់​ប៉ុណ្ណោះ ហើយ​យ៉ាង​នោះ នឹង​ជួយ​ព្រលឹង​វា​ឲ្យ​រួច​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់។

15. កូន​អើយ បើ​ចិត្ត​ឯង​ប្រកប​ដោយ​ប្រាជ្ញា នោះ​ចិត្ត​អញ​នឹង​មាន​សេចក្តី​អំណរ គឺ​ចិត្ត​របស់​ឪពុក​នេះ​ឯង

16. អើ​ចិត្ត​ថ្លើម​អញ​នឹង​រីក‌រាយ​ឡើង ក្នុង​កាល​ដែល​បបូរ​មាត់​ឯង​ពោល​សេចក្តី​ដែល​ត្រឹម​ត្រូវ។

17. កុំ​បើក​ឲ្យ​ចិត្ត​ច្រណែន​នឹង​មនុស្ស​មាន​បាប​ឡើយ ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ដរាប​រាល់​ថ្ងៃ

18. ដ្បិត​នឹង​មាន​រង្វាន់​ជា​មិន​ខាន ហើយ​សេចក្តី​សង្ឃឹម​របស់​ឯង​នឹង​មិន​កាត់​បង់​ឡើយ។

សូមអានជំពូកពេញលេញ សុភាសិត 23