គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 22:14-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. មាត់​របស់​ស្រី​ដទៃ​ជា​រណ្តៅ​យ៉ាង​ជ្រៅ អ្នក​ណា​ដែល​ជា​ទី​ស្អប់​ខ្ពើម​ចំពោះ​ព្រះ‌យេហូវ៉ា នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ។

15. សេចក្តី​ចំកួត រមែង​នៅ​ជាប់​ក្នុង​ចិត្ត​របស់​កូន​ក្មេង ប៉ុន្តែ​រំពាត់​វាយ‌ផ្ចាល នឹង​បណ្តេញ​សេចក្តី​នោះ ឲ្យ​បាត់​ចេញ​បាន។

16. អ្នក​ដែល​សង្កត់‌សង្កិន​មនុស្ស​ទាល់​ក្រ ដើម្បី​នឹង​ចំរើន​ទ្រព្យ​សម្បត្តិ​ខ្លួន​ឡើង ហើយ​អ្នក​ណា​ដែល​ជូន​ជំនូន​ដល់​អ្នក​មាន នោះ​នឹង​ត្រឡប់​ជា​ខ្វះ​ខាត​វិញ។

17. ចូរ​ផ្ទៀង​ត្រចៀក ស្តាប់​ពាក្យ​សំដី​នៃ​មនុស្ស​ដែល​មាន​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ចំពោះ​ដំរិះ​របស់​អញ​ចុះ

18. ដ្បិត​បើ​ឯង​រក្សា​ទុក​សេចក្តី​នោះ​នៅ​ក្នុង​ខ្លួន នោះ​សប្បាយ​ហើយ គឺ​បើ​សេចក្តី​នោះ​ស្ថិត​នៅ​ជាប់​នឹង​បបូរ​មាត់​ឯង

19. អញ​បាន​សំដែង​ឲ្យ​ឯង​ដឹង​សេចក្តី​នោះ​នៅ​ថ្ងៃ​នេះ​ហើយ ដើម្បី​ឲ្យ​ឯង​បាន​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា

20. អញ​បាន​កំណត់​ទុក​សេចក្តី​ដ៏​វិសេស​សំរាប់​ឯង គឺ​ជា​សេចក្តី​ទូន្មាន ហើយ​នឹង​ដំរិះ​មិន​មែន​ឬ

21. ប្រយោជន៍​ឲ្យ​ឯង​បាន​ដឹង​ថា ពាក្យ​ដ៏​ពិត​ទាំង​ប៉ុន្មាន​គួរ​ទុក​ជា​ប្រាកដ​ហើយ ដើម្បី​ឲ្យ​ឯង​បាន​នាំ​ពាក្យ​ដ៏​ពិត​នោះ ត្រឡប់​ទៅ​ជា​ជូន​ពួក​អ្នក ដែល​ចាត់​ឯង​មក។

22. កុំ​ឲ្យ​កេង​យក​របស់​នៃ​មនុស្ស​ក្រ ដោយ​ព្រោះ​តែ​គេ​ក្រ​ឡើយ ក៏​កុំ​ឲ្យ​សង្កត់‌សង្កិន​មនុស្ស​វេទនា​នៅ​ត្រង់​ទ្វារ​ក្រុង​ដែរ

23. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​កាន់​ក្តី​ជំនួស​អ្នក​នោះ ហើយ​ទ្រង់​នឹង​រឹប​យក​ជីវិត​ពួក​អ្នក​ដែល​រឹប​យក​របស់​គេ​ដែរ។

សូមអានជំពូកពេញលេញ សុភាសិត 22