គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 16:26-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. ការ​ស្រេក​ឃ្លាន​របស់​អ្នក​ណា​ដែល​រក​ស៊ី នោះ​ខំ​ធ្វើ​សំរាប់​ខ្លួន​អ្នក​នោះ​ឯង ដ្បិត​មាត់​ខ្លួន​បង្ខំ​ឲ្យ​ធ្វើ​ទៅ។

27. មនុស្ស​ចោល‌ម្សៀត គេ​គិត​គូ​បង្កើត​ការ​អាក្រក់ ហើយ​នៅ​បបូរ​មាត់​គេ​មាន​ភ្លើង​ក្តៅ​ដែរ។

28. មនុស្ស​វៀច​វេរ គេ​សាប‌ព្រោះ​សេចក្តី​ទាស់‌ទែង​គ្នា ហើយ​អ្នក​បេះ‌បួយ ក៏​នាំ​ឲ្យ​ទាំង​មិត្រ​សំឡាញ់​យ៉ាង​ជិត​ស្និទ្ធ​បាក់​បែក​គ្នា​ដែរ។

29. មនុស្ស​ច្រឡោត​គេ​ល្បួង​អ្នក​ជិត​ខាង ហើយ​ក៏​នាំ​ទៅ​ក្នុង​ផ្លូវ​ដែល​មិន​ល្អ។

30. គេ​ធ្មេច​ភ្នែក ដើម្បី​គិត‌គូរ​បង្កើត​ការ​វៀច គេ​ខាំ​មាត់​ខ្លួន ដើម្បី​នឹង​គិត​សំរេច​ការ​អាក្រក់។

31. ឯ​សក់​ស្កូវ បើ​ឃើញ​នៅ​ក្នុង​ផ្លូវ​សុចរិត នោះ​ជា​មកុដ​នៃ​កិត្តិសព្ទ។

32. អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​វិសេស​ជាង​អ្នក​ដែល​មាន​កំឡាំង​ខ្លាំង ហើយ​អ្នក​ណា​ដែល​ឈ្នះ​ចិត្ត​ខ្លួន​ក៏​វិសេស​ជាង​អ្នក​ដែល​ឈ្នះ​យក​បាន​ទី​ក្រុង​ទៅ​ទៀត។

33. មនុស្ស​តែង​បោះ​ឆ្នោត​ទៅ​ក្នុង​ថ្នក់​អាវ ប៉ុន្តែ​ដែល​សំរេច​ទៅ​ជា​យ៉ាង​ណា នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ទេ។

សូមអានជំពូកពេញលេញ សុភាសិត 16