គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 16:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គំនិត​ដែល​ចាត់‌ចែង​ក្នុង​ចិត្ត នោះ​ស្រេច​នៅ​មនុស្ស តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ឆ្លើយ​សំរេច​ការ​នោះ​វិញ។

2. គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស សុទ្ធ​តែ​ស្អាត​នៅ​ភ្នែក​ខ្លួន តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ថ្លឹង​អស់​ទាំង​ទឹក​ចិត្ត​វិញ។

3. ចូរ​ទុក​ដាក់​អស់​ទាំង​ការ​ឯង នៅ​នឹង​ព្រះ‌យេហូវ៉ា​ចុះ នោះ​អស់​ទាំង​គំនិត​របស់​ឯង​នឹង​បាន​សំរេច។

4. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​គ្រប់​របស់​ទាំង​អស់ ឲ្យ​សម​នឹង​ប្រយោជន៍​នៃ​របស់​នោះ​ឯង អើ ទោះ​ទាំង​មនុស្ស​អាក្រក់​ក៏​បាន​កើត​មក​សំរាប់​ថ្ងៃ​នៃ​សេចក្តី​អាក្រក់​ដែរ។

5. អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​គេ​មិន​រួច​ពី​ទោស​ឡើយ។

6. ឯ​អំពើ​កំហុស នោះ​នឹង​បាន​ជ្រះ​ស្អាត ដោយ‌សារ​សេចក្តី​មេត្តា និង​សេចក្តី​ពិត ហើយ​មនុស្ស​នឹង​រួច​ពី​សេចក្តី​អាក្រក់​បាន ដោយ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា។

7. កាល​ណា​ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​ណា​ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​បណ្តាល​ឲ្យ​ទាំង​ពួក​ខ្មាំង​សត្រូវ​បាន​ជា​មេត្រី​នឹង​អ្នក​នោះ​ដែរ។

8. បើ​មាន​ទ្រព្យ​តិច ហើយ​មាន​សេចក្តី​សុចរិត នោះ​វិសេស​ជាង​មាន​កំរៃ​ច្រើន តែ​មាន​សេចក្តី​ទុច្ចរិត​វិញ។

សូមអានជំពូកពេញលេញ សុភាសិត 16