គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 12:12-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ឯ​មនុស្ស​អាក្រក់ គេ​ចង់​បាន​របឹប​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ តែ​ឫស​របស់​មនុស្ស​សុចរិត នោះ​បង្កើត​ផល​ផ្លែ​វិញ។

13. មាន​អន្ទាក់​អាក្រក់ នៅ​ក្នុង​អំពើ​រំលង​របស់​បបូរ​មាត់ តែ​មនុស្ស​សុចរិត​នឹង​ចេញ​រួច​ពី​សេចក្តី​លំបាក។

14. មនុស្ស​នឹង​បាន​ស្កប់​ចិត្ត​នឹង​សេចក្តី​ល្អ ដោយ‌សារ​ផល​ដែល​កើត​ពី​មាត់​ខ្លួន ហើយ​កិច្ច‌ការ​ដែល​ដៃ​មនុស្ស​ធ្វើ​នោះ​នឹង​បាន​សង​ដល់​អ្នក​នោះ​វិញ។

15. មនុស្ស​ល្ងី‌ល្ងើ រមែង​ឃើញ​ផ្លូវ​របស់​ខ្លួន​ជា​ត្រឹម‌ត្រូវ​ហើយ តែ​អ្នក​ដែល​មាន​ប្រាជ្ញា នោះ​តែង​ស្តាប់​សេចក្តី​ដំបូន្មាន​វិញ។

16. សេចក្តី​គ្នាន់‌ក្នាញ់​ក្នុង​ចិត្ត​មនុស្ស​ល្ងី‌ល្ងើ នោះ​បាន​សំដែង​មក​ឲ្យ​ឃើញ​ភ្លាម តែ​មនុស្ស​ឆ្លៀវ‌ឆ្លាត​គេ​តែង​គ្រប​បាំង​សេចក្តី​ខ្មាស​វិញ។

17. អ្នក​ណា​ដែល​ពោល​ពាក្យ​ពិត នោះ​រមែង​សំដែង​ចេញ​នូវ​សេចក្តី​សុចរិត តែ​សាក្សី​ក្លែង‌ក្លាយ នោះ​សំដែង​សេចក្តី​កំភូត​វិញ។

18. មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ តែ​សំដី​របស់​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ។

19. បបូរ​មាត់​ដែល​បញ្ចេញ​សេចក្តី​ពិត នោះ​នឹង​បាន​តាំង​ជាប់​នៅ​ជានិច្ច តែ​អណ្តាត​ភូត‌ភរ នោះ​នៅ​តែ​១​ភ្លែត​ទេ។

20. ការ​ឆ‌បោក​រមែង​នៅ​ក្នុង​ចិត្ត​នៃ​មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់ តែ​មាន​សេចក្តី​អំណរ​សំរាប់​មនុស្ស​ដែល​ប្រឹក្សា​ឲ្យ​មាន​សេចក្តី​សុខ។

សូមអានជំពូកពេញលេញ សុភាសិត 12