គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្តា 9:15-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. រីឯ​នៅ​ក្រុង​នោះ មាន​មនុស្ស​ក្រ​ម្នាក់​ដែល​មាន​ប្រាជ្ញា អ្នក​នោះ​ក៏​ជួយ​ទី​ក្រុង​ឲ្យ​រួច ដោយ​ប្រាជ្ញា​របស់​ខ្លួន តែ​គ្មាន​អ្នក​ណា​នឹក​គុណ​ពី​មនុស្ស​ក្រ​នោះ​សោះ

16. នោះ​យើង​បាន​ថា ប្រាជ្ញា​វិសេស​ជាង​កំឡាំង ប៉ុន្តែ​គេ​តែង​មើល‌ងាយ​ចំពោះ​ប្រាជ្ញា​របស់​មនុស្ស​ក្រ​វិញ ក៏​មិន​ស្តាប់​តាម​ពាក្យ​របស់​អ្នក​នោះ​ដែរ

17. ការ​ដែល​ស្តាប់​ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា​នៅ​ក្នុង​ទី​ស្ងាត់ នោះ​វិសេស​ជាង​សំរែក​របស់​អ្នក​ណា​ដែល​គ្រប់‌គ្រង​លើ​ពួក​មនុស្ស​ល្ងី‌ល្ងើ

18. ប្រាជ្ញា​តែង​វិសេស​ជាង​គ្រឿង​ចំបាំង តែ​មនុស្ស​មាន​បាប​តែ​ម្នាក់​រមែង​បំផ្លាញ​ការ​ល្អ​ទៅ​ជា​ច្រើន​វិញ។

សូមអានជំពូកពេញលេញ សាស្តា 9