គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្តា 3:16-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ១​សោត​ទៀត យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ​ថា នៅ​កន្លែង​វិនិច្ឆ័យ នោះ​មាន​សេចក្ដី​ទុច្ចរិត ហើយ​នៅ​កន្លែង​នៃ​សេចក្ដី​សុចរិត នោះ​មាន​សេចក្ដី​អយុត្តិ‌ធម៌​វិញ

17. យើង​ក៏​នឹក​ក្នុង​ចិត្ត​ថា ព្រះ​ទ្រង់​ជំនុំ‌ជំរះ​ទាំង​ពួក​អ្នក​សុចរិត និង​ទុច្ចរិត​ផង ដ្បិត​មាន​ពេល​សំរាប់​គ្រប់​ទាំង​បំណង​ដែល​ប៉ង​ធ្វើ និង​បណ្តា‌ការ​ទាំង​ពួង​ផង

18. យើង​បាន​នឹក​ក្នុង​ចិត្ត​ពី​មនុស្ស​ជាតិ​ថា នេះ​គឺ​ដោយ​ព្រោះ​ព្រះ​ទ្រង់​ចង់​ល្បង​ល​នឹង​គេ ហើយ​ឲ្យ​គេ​យល់​ឃើញ​ថា ខ្លួន​គេ​ជា​សត្វ​តិរច្ឆាន​ទេ

19. ពី​ព្រោះ​ការ​ដែល​កើត​ដល់​មនុស្ស​ជាតិ នោះ​ក៏​កើត​ដល់​សត្វ​តិរច្ឆាន​ដែរ មាន​ការ​ដដែល​កើត​ដល់​ទាំង​២​ពួក ពួក​១​ស្លាប់​យ៉ាង​ណា ពួក​១​ទៀត​ក៏​ស្លាប់​យ៉ាង​នោះ អើ គេ​មាន​ដង្ហើម​ជីវិត​ដូច​គ្នា​ទាំង​អស់ ហើយ​មនុស្ស​មិន​វិសេស​ជាង​សត្វ​ទេ ដ្បិត​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ

20. គ្រប់​ទាំង​អស់​ទៅ​ឯ​កន្លែង​តែ​១​ប៉ុណ្ណោះ ទាំង​អស់​កើត​មក​ពី​ធូលី​ដី ហើយ​ត្រូវ​ត្រឡប់​ទៅ​ឯ​ធូលី​ដី​វិញ​ទៀត

21. តើ​មាន​អ្នក​ណា​ដឹង​បាន​ថា វិញ្ញាណនៃ​មនុស្ស​ឡើង​ទៅ​លើ ហើយ​វិញ្ញាណ​របស់​សត្វ​ចុះ​ទៅ​ក្នុង​ដី​វិញ​ឬ​ទេ

22. ដូច្នេះ យើង​បាន​យល់​ឃើញ​ថា គ្មាន​អ្វី​ប្រសើរ​ដល់​មនុស្ស ជា​ជាង​ឲ្យ​គេ​មាន​ចិត្ត​រីក‌រាយ ក្នុង​ការ​ដែល​គេ​ធ្វើ​នោះ​ទេ ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​គេ ពី​ព្រោះ​តើ​អ្នក​ណា​នឹង​នាំ​មនុស្ស​មក​វិញ ដើម្បី​មើល​ការ​ដែល​នឹង​កើត​មក​ក្រោយ​គេ​បាន។

សូមអានជំពូកពេញលេញ សាស្តា 3