គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្តា 11:5-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ឯង​មិន​ស្គាល់​ផ្លូវ​នៃ​វិញ្ញាណ ដែល​បណ្តាល​ឲ្យ​កូន​កើត​ឡើង​នៅ​ក្នុង​ផ្ទៃ​របស់​ស្ត្រី​ដែល​មាន​ទំងន់​ជា​យ៉ាង​ណា នោះ​ក៏​មិន​ស្គាល់​ការ​របស់​ព្រះ ដែល​ទ្រង់​ធ្វើ​គ្រប់​ទាំង​អស់​យ៉ាង​នោះ​ដែរ

6. នៅ​ពេល​ព្រឹក ចូរ​សាប‌ព្រោះ​ពូជ​របស់​ឯង​ចុះ ហើយ​នៅ​ពេល​ល្ងាច​កុំ​ឲ្យ​ទប់​ដៃ​ឯង​ឡើយ ដ្បិត​ឯង​មិន​ដឹង​ជា​ខាង​ណា​នឹង​ចំរើន​ឡើង ទោះ​បើ​ខាង​ណេះ ឬ​ខាង​ណោះ​ក្តី ឬ​បើ​ទាំង​២​នឹង​ចំរើន​បាន​ល្អ​ដូច​គ្នា​ផង

7. ពន្លឺ​ជា​គ្រឿង​ល្អ ហើយ​ដែល​ភ្នែក​បាន​ឃើញ​ពន្លឺ​ថ្ងៃ នោះ​ក៏​ស្រួល

8. អើ បើ​មនុស្ស​ណា​រស់​នៅ​ជា​យូរ​ឆ្នាំ នោះ​គួរ​ឲ្យ​មាន​សេចក្ដី​អំណរ​ចំពោះ​គ្រប់​ឆ្នាំ​ទាំង​នោះ​ចុះ តែ​ត្រូវ​ឲ្យ​នឹក​ដល់​អស់​ទាំង​ថ្ងៃ ដែល​មាន​សេចក្ដី​ងងឹត​ដែរ ពី​ព្រោះ​នឹង​មាន​ជា​ច្រើន​ទៀត គ្រប់​ទាំង​អស់​ដែល​ត្រូវ​មក សុទ្ធ​តែ​ជា​ការ​ឥត​ប្រយោជន៍​ទទេ។

សូមអានជំពូកពេញលេញ សាស្តា 11