គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្តា 11:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ចូរ​បោះ​នំបុ័ង​របស់​ឯង​ទៅ​លើ​ទឹក ដ្បិត​យូរ​ថ្ងៃ​ក្រោយ​មក ឯង​នឹង​បាន​សគុណ​នោះ​មក​វិញ

2. ចូរ​ចែក​ឲ្យ​ដល់​៧​នាក់​ចុះ ហើយ​ដល់​៨​នាក់​ផង ដ្បិត​ឯង​មិន​ដឹង​ជា​នឹង​កើត​មាន​សេចក្ដី​អាក្រក់​យ៉ាង​ណា​នៅ​ផែនដី​ទេ

3. បើ​កាល​ណា​ពពក​ពេញ​ដោយ​ទឹក នោះ​នឹង​ចាក់​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក​លើ​ផែនដី ហើយ​បើ​ដើម​ឈើ​ណា​រលំ​ដួល​ទៅ​ខាង​ត្បូង ឬ​ទៅ​ខាង​ជើង​ក្តី នោះ​នឹង​ដេក​នៅ​ត្រង់​កន្លែង​ដែល​បាន​ដួល​នោះ​ឯង

4. អ្នក​ណា​ដែល​សង្កេត​មើល​តែ​ខ្យល់ នោះ​នឹង​មិន​សាប‌ព្រោះ​ទេ ហើយ​អ្នក​ណា​សង្កេត​មើល​ពពក នោះ​ក៏​មិន​ច្រូត​កាត់​ឡើយ

5. ឯង​មិន​ស្គាល់​ផ្លូវ​នៃ​វិញ្ញាណ ដែល​បណ្តាល​ឲ្យ​កូន​កើត​ឡើង​នៅ​ក្នុង​ផ្ទៃ​របស់​ស្ត្រី​ដែល​មាន​ទំងន់​ជា​យ៉ាង​ណា នោះ​ក៏​មិន​ស្គាល់​ការ​របស់​ព្រះ ដែល​ទ្រង់​ធ្វើ​គ្រប់​ទាំង​អស់​យ៉ាង​នោះ​ដែរ

6. នៅ​ពេល​ព្រឹក ចូរ​សាប‌ព្រោះ​ពូជ​របស់​ឯង​ចុះ ហើយ​នៅ​ពេល​ល្ងាច​កុំ​ឲ្យ​ទប់​ដៃ​ឯង​ឡើយ ដ្បិត​ឯង​មិន​ដឹង​ជា​ខាង​ណា​នឹង​ចំរើន​ឡើង ទោះ​បើ​ខាង​ណេះ ឬ​ខាង​ណោះ​ក្តី ឬ​បើ​ទាំង​២​នឹង​ចំរើន​បាន​ល្អ​ដូច​គ្នា​ផង

7. ពន្លឺ​ជា​គ្រឿង​ល្អ ហើយ​ដែល​ភ្នែក​បាន​ឃើញ​ពន្លឺ​ថ្ងៃ នោះ​ក៏​ស្រួល

សូមអានជំពូកពេញលេញ សាស្តា 11