គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្តា 10:9-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. អ្នក​ណា​ដែល​រើ​ថ្ម​ចេញ នោះ​នឹង​ត្រូវ​របួស​ដោយ​ថ្ម​នោះ ហើយ​អ្នក​ណា​ដែល​ពុះ​ឧស នោះ​ក៏​មាន​អន្តរាយ​ដោយ‌សារ​ការ​នោះ​ឯង

10. បើ​ដែក​រិល​ហើយ ម្ចាស់​មិន​សំលៀង​មុខ​ទេ នោះ​ត្រូវ​តែ​បព្ចោញ​កំឡាំង​លើស​ជាង​ទៅ​ទៀត ឯ​ប្រាជ្ញា​មាន​ប្រយោជន៍​នឹង​ដំរង់​ការ

11. បើ​ពស់​បាន​ចឹក​មុន​ដែល​គ្រូ​អាយ‌លម្ពាយ​មក នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដោយ​គ្រូ​អាយ‌លម្ពាយ។

12. ឯ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​មនុស្ស​មាន​ប្រាជ្ញា នោះ​សុទ្ធ​តែ​ប្រកប​ដោយ​គុណ តែ​បបូរ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​នឹង​ពន្លិច​ខ្លួន​វិញ

13. កាល​ចាប់​ផ្តើម​បព្ចោញ​ពាក្យ នោះ​សុទ្ធ​តែ​ជា​ពាក្យ​ល្ងី‌ល្ងើ តែ​ដល់​ចុង​បំផុត​ពាក្យ​សំដី​វា​ជា​សេចក្ដី​ចំកួត​យ៉ាង​សហ័ស

14. មនុស្ស​ល្ងី‌ល្ងើ​ក៏​ពង្រីក​ពាក្យ​ពោល​ជា​ច្រើន ឯ​មនុស្ស​លោក​គេ​មិន​ដឹង​ជា​នឹង​កើត​មាន​អ្វី​ទេ ហើយ​ការ​អ្វី​ដែល​នឹង​កើត​មក​ខាង​ក្រោយ​ខ្លួន នោះ​តើ​អ្នក​ណា​នឹង​ថ្លែង​ប្រាប់​បាន

15. ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​ខំ​ធ្វើ នោះ​ធ្វើ​ឲ្យ​ខ្លួន​នឿយ​ហត់​គ្រប់​គ្នា ពី​ព្រោះ​គេ​មិន​ដឹង​ទៅ​ឯ​ទី​ក្រុង​តាម​ផ្លូវ​ណា​ទេ។

16. ឱ​ស្រុក​អើយ វរ‌ហើយ កាល​ណា​ស្តេច​របស់​ឯង​ជា​កូន​ក្មេង ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ឯង គេ​បរិភោគ​ធំ​ពី​ព្រលឹម

សូមអានជំពូកពេញលេញ សាស្តា 10