គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្តា 10:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រុយ​ស្លាប់​ធ្វើ​ឲ្យ​ប្រេង​ក្រអូប​របស់​អ្នក​អប់​ប្រេង​ទៅ​ជា​មាន​ក្លិន​ស្អុយ ហើយ​សេចក្ដី​ចំកួត​តែ​បន្តិច​បន្តួច​ក៏​បង្ខូច​ប្រាជ្ញា និង​កិត្តិយស​ដូច្នោះ​ដែរ

2. ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​រមែង​នៅ​ខាង​ដៃ​ស្តាំ តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​នៅ​ខាង​ដៃ​ឆ្វេង​វិញ

3. អើ នេះ​១​ទៀត កាល​ណា​មនុស្ស​ល្ងី‌ល្ងើ​ដើរ​តាម​ផ្លូវ នោះ​ប្រាជ្ញា​លះ‌បង់​ចោល​វា​បាត់ ហើយ​វា​ប្រាប់​ដល់​គ្រប់​គ្នា​ថា​ជា​មនុស្ស​ល្ងី‌ល្ងើ​ទេ

4. បើ​អ្នក​គ្រប់‌គ្រង​កើត​មាន​ចិត្ត​មួម៉ៅ​នឹង​ឯង នោះ​កុំ​ឲ្យ​ថយ​ចេញ​ពី​ទី​របស់​ឯង​ឡើយ ពី​ព្រោះ​សេចក្ដី​សំឡូត​រមែង​រំងាប់​ទោស​យ៉ាង​ធំ។

5. មាន​ការ​អាក្រក់​១ ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ មើល​ទៅ​ដូច​ជា​ការ​កំហុស​ដែល​កើត​ជីវិត​ពី​អ្នក​គ្រប់‌គ្រង​ដែរ

6. គឺ​ថា ពួក​ល្ងី‌ល្ងើ​បាន​តាំង​ឡើង​នៅ​ទី​ខ្ពស់ តែ​ពួក​ដែល​មាន​ត្រកូល​ខ្ពស់ គេ​អង្គុយ​នៅ​កន្លែង​ទាប​ថោក​វិញ

7. យើង​បាន​ឃើញ​បាវ​បំរើ​កំពុង​តែ​ជិះ​សេះ ហើយ​កូន​ស្តេច​កំពុង​តែ​ដើរ​នៅ​ដី​ដូច​ជា​បាវ​វិញ។

8. អ្នក​ណា​ដែល​ជីក​រណ្តៅ នោះ​នឹង​ធ្លាក់​ចុះ​ក្នុង​រណ្តៅ​នោះ​ឯង ហើយ​អ្នក​ណា​ដែល​ទំលុះ​កំផែង​គេ នោះ​សត្វ​ពស់​នឹង​ចឹក​ខ្លួន

សូមអានជំពូកពេញលេញ សាស្តា 10