គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 9:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ព្រះ‌បន្ទូល​យ៉ាង​ធ្ងន់​នៃ​ព្រះ‌យេហូវ៉ា ពី​ដំណើរ​ស្រុក​ហាត្រាក ព្រះ‌បន្ទូល​នោះ​នឹង​ស្ថិត​លើ​ក្រុង​ដាម៉ាស ដ្បិត​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ទត​មើល​អស់​ទាំង​មនុស្ស​ជាតិ​ដូច​ជា​ទត​មើល​ពូជ​អំបូរ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែរ

2. ព្រម​ទាំង​ស្រុក​ហាម៉ាត ជា​ស្រុក​ដែល​ជាប់​ព្រំ‌ដែន​នឹង​គេ ហើយ​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន​ផង ទោះ​បើ​មាន​ប្រាជ្ញា​ជា​ច្រើន​ក៏​ដោយ

3. ក្រុង​ទីរ៉ុស​បាន​ធ្វើ​ទី​មាំ‌មួន​សំរាប់​ខ្លួន ក៏​បាន​ប្រមូល​ប្រាក់​គរ​ទុក ដូច​ជា​ធូលី​ដី និង​មាស​យ៉ាង​វិសេស​ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ

4. តែ​មើល ព្រះ‌អម្ចាស់ ទ្រង់​នឹង​ទំលាក់​គេ​ចេញ ព្រម​ទាំង​វាយ​កំឡាំង​របស់​គេ​ដែល​នៅ​ក្នុង​សមុទ្រ ហើយ​ទី​ក្រុង​នោះ​នឹង​ត្រូវ​ឆេះ​ដោយ​ភ្លើង

សូមអានជំពូកពេញលេញ សាការី 9