គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 8:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ក៏​មក​ដល់​ខ្ញុំ​ថា

2. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​មាន​សេចក្ដី​ប្រចណ្ឌ​ជា​ខ្លាំង​ចំពោះ​ក្រុង​ស៊ីយ៉ូន អញ​មាន​សេចក្ដី​ប្រចណ្ឌ​ដោយ​ចិត្ត​ក្រោធ​ជា​ខ្លាំង

3. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​វិល​មក​ឯ​ក្រុង​ស៊ីយ៉ូន ហើយ​ក៏​នឹង​អាស្រ័យ​នៅ​កណ្តាល​ក្រុង​យេរូ‌សាឡិម នោះ​ក្រុង​យេរូ‌សាឡិម​នឹង​បាន​ហៅ​ថា ជា​ទី​ក្រុង​នៃ​សេចក្ដី​ពិត ហើយ​ភ្នំ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នឹង​បាន​ហៅ​ថា​ជា​ភ្នំ​បរិសុទ្ធ

4. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ នឹង​នៅ​មាន​បុរស​ចាស់ និង​ស្ត្រី​ចាស់​អង្គុយ​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ទៀត គ្រប់​គ្នា​កាន់​ឈើ​ច្រត់​នៅ​ដៃ​រៀង​ខ្លួន ដោយ​ព្រោះ​អាយុ​ច្រើន​ហើយ

5. អស់​ទាំង​ផ្លូវ​ទី​ក្រុង​នឹង​បាន​ពេញ​ដោយ​កូន​ប្រុស​ស្រី ដែល​កំពុង​តែ​លេង​ក្នុង​ផ្លូវ

សូមអានជំពូកពេញលេញ សាការី 8