គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 8:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ក៏​មក​ដល់​ខ្ញុំ​ថា

2. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​មាន​សេចក្ដី​ប្រចណ្ឌ​ជា​ខ្លាំង​ចំពោះ​ក្រុង​ស៊ីយ៉ូន អញ​មាន​សេចក្ដី​ប្រចណ្ឌ​ដោយ​ចិត្ត​ក្រោធ​ជា​ខ្លាំង

3. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​វិល​មក​ឯ​ក្រុង​ស៊ីយ៉ូន ហើយ​ក៏​នឹង​អាស្រ័យ​នៅ​កណ្តាល​ក្រុង​យេរូ‌សាឡិម នោះ​ក្រុង​យេរូ‌សាឡិម​នឹង​បាន​ហៅ​ថា ជា​ទី​ក្រុង​នៃ​សេចក្ដី​ពិត ហើយ​ភ្នំ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នឹង​បាន​ហៅ​ថា​ជា​ភ្នំ​បរិសុទ្ធ

សូមអានជំពូកពេញលេញ សាការី 8