គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 7:8-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​សាការី​ថា

9. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌​ដ៏​ពិត ហើយ​សំដែង​សេចក្ដី​សប្បុរស និង​សេចក្ដី​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ

10. កុំ​ឲ្យ​សង្កត់‌សង្កិន​ស្រី​មេម៉ាយ ពួក​កំព្រា ពួក​អ្នក​ស្នាក់​នៅ ឬ​មនុស្ស​ទ័ល‌ក្រ​ឡើយ ក៏​កុំ​ឲ្យ​ពួក​ឯង​ណា​មួយ​គិត‌គូរ​បង្កើត​ការ​អាក្រក់ នៅ​ក្នុង​ចិត្ត ទាស់​នឹង​បង​ប្អូន​ខ្លួន​ដែរ

11. ប៉ុន្តែ​គេ​មិន​ព្រម​ស្តាប់​តាម​សោះ ក៏​គេច​ស្មា​ចេញ ហើយ​ចុក​ត្រចៀក ដើម្បី​មិន​ឲ្យ​ឮ​វិញ

12. អើ គេ​បាន​តាំង​ចិត្ត​រឹង​ដូច​ជា​ថ្ម​ដែក​ភ្លើង ក្រែង​គេ​ឮ​ក្រឹត្យ‌វិន័យ និង​ព្រះ‌បន្ទូល ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​ចាត់​ព្រះ‌វិញ្ញាណ​ទ្រង់​មក​ប្រាប់ ដោយ‌សារ​ពួក​ហោរា​ពី​ដើម ដោយ​ហេតុ​នោះ​បាន​ជា​មាន​សេចក្ដី​ក្រោធ​ជា​ខ្លាំង ចេញ​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មក

13. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដូច្នេះ ទ្រង់​បាន​ស្រែក​ទៅ តែ​គេ​មិន​ព្រម​ស្តាប់​យ៉ាង​ណា គេ​ក៏​នឹង​ស្រែក​ដែរ តែ​អញ​មិន​ព្រម​ស្តាប់​ដូច​គ្នា

14. គឺ​អញ​នឹង​កំចាត់‌កំចាយ​គេ ដោយ​ខ្យល់​កួច ឲ្យ​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​គេ​មិន​បាន​ស្គាល់​ឡើយ ដូច្នេះ ស្រុក​ក៏​បាន​ស្ងាត់​ច្រៀប នៅ​ខាង​ក្រោយ​គេ ដល់‌ម៉្លេះ​បាន​ជា​ឥត​មាន​អ្នក​ណា​ដើរ​កាត់ ឬ​វិល​ត្រឡប់​មក​វិញ​ទៀត​ទេ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​ដ៏​លំអ​ទៅ​ជា​ទី​ខូច​បង់។

សូមអានជំពូកពេញលេញ សាការី 7